បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញមកធ្វើការបដិសេធថាមិនបានរៀបចំផែនការ វាយប្រហារទៅលើស្ពានក្នុងតំបន់ Crimea នាពេលកន្លងមកនោះឡើយ។

ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍របស់កាណាដា CTV ដោយលោកប្រធានាធិបតីរូបនេះ បានបដិសេធភ្លាមៗថា៖ ពួកយើងប្រាកដណាស់ពិតជាមិនបានចេញបញ្ជារឲ្យធ្វើបែបនេះឡើយហើយនេះ គឺជាអ្វីដែលខ្ញុំបានដឹងនិងច្បាស់លាស់បំផុត គិតមកត្រឹមពេលនេះ។
គួររំលឹកដែរថា កាលពីថ្ងៃទី៨ខែតុលាកន្លងមកស្ពានក្នុងតំបន់ Crimeaត្រូវបានរងការបំផ្ទុះជាច្រើនលើក និងបានទទួលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនិងភ្លាមៗ មានពលរដ្ឋស៊ីវិល៣នាក់បានស្លាប់ទៀតផង នៅក្នុងហេតុការណ៍ដោយសារ ការផ្ទុះរថភ្លើងដឹកទំនិញមួយខ្សែដែលកំពុងធ្វើដំណើរនៅលើស្ពាន៕ ប្រែសម្រួល៖ស៊ុនលី
