ព័ត៌មានអន្តរជាតិ

មេបញ្ជាការអ៊ីរ៉ង់ ព្រមានប្រឆាំងនឹងការ ជ្រៀតជ្រែកពីបរទេស ក្នុងកិច្ចការផ្ទៃក្នុង

" "

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានប្រទេសបរទេស មួយចំនួនប្រឆាំងនឹង “ការជ្រៀតជ្រែក” នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់។

លោក Hossein Salami បានសំដៅទៅលើ “ចលនាប្រឆាំងអ៊ីរ៉ង់” ដោយសហរដ្ឋអាមេរិក និងអង់គ្លេស ក៏ដូចជា “យុទ្ធនាការប្រឆាំងអ៊ីរ៉ង់ របស់អារ៉ាប៊ីសាអូឌីត” ដោយជំរុញឱ្យប្រទេសទាំងនោះ បញ្ចប់វិធានការបែបនេះប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍។

" "

លោក Salami បានលើកឡើងដោយព្រមានថា “បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសយើង” ដោយព្រមានថា “អ្វីក៏ដោយដែលអ្នកធ្វើប្រឆាំង នឹងប្រទេសអ៊ីរ៉ង់ អ្នកនឹងទទួលការវាយប្រហារ កាន់តែធ្ងន់ធ្ងរជាច្រើនដង”។

" "

ការកត់សម្គាល់របស់លោក Salami បានកើតឡើងបន្ទាប់ពីការតវ៉ានាពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីការស្លាប់របស់ Mahsa Amini អាយុ ២២ ឆ្នាំដែលបានស្លាប់ នៅក្នុងមន្ទីរពេទ្យតេអេរ៉ង់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top