បរទេស ៖ យោងតាមការបញ្ជាក់ របស់សេតវិមាន និងត្រូវបានចេញផ្សាយ ដោយទូរទស្សន៍ BBC នៅថ្ងៃនេះ បានឲ្យដឹងថា អ៊ីរ៉ង់បានធ្វើការបញ្ជូនអ្នកជំនាញ យន្តហោះដ្រូន របស់ខ្លួនជាច្រើននាក់ ទៅកាន់តំបន់ Crimea ដើម្បីអាចជួយដល់រុស្សី ក្នុងការវាយប្រហារ តាមរយៈដ្រូនទៅលើប្រទេស អ៊ុយក្រែន ។
រំលឹកដែរថា កាលពីថ្ងៃចន្ទរដ្ឋធានីគៀវ របស់ប្រទេសអ៊ុយក្រែន ត្រូវបានវាយប្រហារជាច្រើនដង ដោយដ្រូន ដែលត្រូវបានគេស្គាល់ឈ្មោះថា Kamikaze ដែលត្រូវបាន ដាក់ពង្រាយ ដោយប្រទេសរុស្សី ប៉ុន្តែក្រោយការ ពិនិត្យមើលដ្រូនទាំងនោះសុទ្ធ តែជាផលិតផល នៅក្នុងប្រទេសអ៊ីរ៉ង់។
ជាលទ្ធផលទាំងអឺរ៉ុប និងអង់គ្លេសផង បានប្រកាសដាក់ទណ្ឌកម្ម ទៅលើមន្ត្រីអ៊ីរ៉ង់ ជាច្រើននាក់និងក្រុមហ៊ុនផលិតដ្រូនផង តាមរយៈការបង្កកទ្រព្យសម្បត្តិ នៅក្រៅប្រទេស។
អ្នកនាំពាក្យ របស់ សេតវិមានលោក John Kirbyបាននិយាយថា នៅពេលនេះអ៊ីរ៉ង់ គឺបានពាក់ព័ន្ធដោយផ្ទាល់ជាមួយ នឹងរុស្សីចំពោះការប្រយុទ្ធផ្ទាល់ ក្នុងសមរភូមិតាមរយៈការផ្គត់ផ្គង់អាវុធ ដែលអាចធ្វើឲ្យប៉ះពាល់ ទៅដល់ជីវិត របស់ពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនៅក្នុងប្រទេស អ៊ុយក្រែន ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
