បរទេស ៖ រុស្ស៊ីបានបង្ហាញប្រតិកម្ម របស់ខ្លួនទៅ នឹងការលាលែង ពីតំណែងរបស់នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Liz Truss កាលពីថ្ងៃព្រហស្បតិ៍ ដោយហៅនាយករដ្ឋមន្ត្រីអង់គ្លេស ដែលកាន់តំណែង ខ្លីនេះថា ជា «ភាពអាម៉ាស់»។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសរសេរ នៅលើបណ្តាញ Telegram របស់លោកស្រីថា «ចក្រភពអង់គ្លេស មិនដែលស្គាល់ការអាម៉ាស់ បែបនេះរបស់នាយករដ្ឋមន្ត្រីនោះទេ ។
លោកស្រី Zakharova បានបន្ថែមថា “លោកស្រី Liz Truss នឹងត្រូវបានគេចងចាំសម្រាប់អក្ខរកម្មដ៏ចង្រៃរបស់ខ្លួន” ។
លោកស្រី Truss បានកាន់តំណែង ត្រឹមតែ ៤៥ ថ្ងៃមុនពេលប្រកាសលាលែង ពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងខ្លីបំផុតក្នុង ប្រវត្តិសាស្ត្រអង់គ្លេស។
ក្នុងអំឡុងពេលដ៏ខ្លីនេះ លោកស្រី Truss បានប្រកាន់ជំហររឹងប៉ឹងប្រឆាំង នឹងទីក្រុងមូស្គូដោយសារតែការលុកលុយ របស់អ៊ុយក្រែន។ លោកស្រី Truss បាននិយាយនៅក្នុងសុន្ទរកថា លាលែងពីតំណែង ដែលលោកស្រីថ្លែងនៅខាងក្រៅវិមាន Downing Street ថា “សង្រ្គាមខុសច្បាប់របស់ពូទីន នៅអ៊ុយក្រែនគំរាមកំហែង ដល់សន្តិសុខនៃទ្វីប របស់យើងទាំងមូល” ៕