គៀវ៖ ការបរាជ័យនៃការចល័តរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងតែប្រមូលផ្តុំឡើង ខណៈដែលមន្ត្រីមួយរូប បានប្រកាសនៅថ្ងៃសុក្រនេះថា ជនជាតិរុស្សីដែលគៀងគរ ដោយច្រឡំចំនួន ១០០០០ ត្រូវបានវិលត្រឡប់ ទៅផ្ទះវិញហើយ។

ឧត្តមសេនីយឯក Andrey Kartapolov របស់រុស្ស៊ីបានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុង St. Petersburg ថា ចាប់តាំងពីលោក ពូទីន បានប្រកាសបញ្ជារចល័តមួយផ្នែករបស់លោកនៅថ្ងៃទី២១ ខែកញ្ញា ប្រហែល ១០០០០ នាក់ត្រូវបានវិលត្រលប់ទៅប្រទេសវិញ “សម្រាប់ហេតុផលផ្សេងៗ” ។
យោងតាមលោក Kartapolov ដែលជាប្រធានគណៈកម្មាធិការការពាររដ្ឋ Duma ផងដែរ ក្នុងករណីដែលពលរដ្ឋត្រូវបានកោះហៅដោយកំហុស ការកាត់ក្តីត្រូវបានធ្វើឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
ក្រឹត្យស្តីពីការចល័តរបស់លោកពូទីន ត្រូវបានគេសន្មត់ថាកំណត់គោលដៅរហូតដល់ ៣០ម៉ឺន នាក់ និងអតីតបុគ្គលិកយោធាដែលមាន “ជំនាញយោធាជាក់លាក់ និងបទពិសោធន៍ពាក់ព័ន្ធ”។
ប្រធានាធិបតីរុស្ស៊ីបានអះអាងនៅថ្ងៃទី១៤ ខែតុលាថា “សកម្មភាពប្រមូលផ្តុំទាំងអស់” នៅក្នុងប្រទេសនឹងត្រូវបញ្ចប់ ក្នុងរយៈពេលប្រហែល ២សប្តាហ៍៕
ប្រែសម្រួល ឈូក បូរ៉ា
