ព័ត៌មានអន្តរជាតិ

យោធាអ៊ុយក្រែន ផ្ញើវិដេអូព្រមាន ប្រទេសបេឡារូស

បរទេស៖ កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន បានធ្វើការបញ្ចេញវិដេអូមួយ បែបព្រមានទៅកាន់ប្រទេសបេឡារូស ដែលមានបង្ហាញអំពីការវាយប្រហារ ប្រឆាំងទៅនឹងប្រទេស ក្បែរខាងមួយនេះប្រសិនបើហ៊ាន សម្រេចចិត្តចូលរួមក្នុងប្រតិបត្តិការណាមួយ ជាមួយនឹងប្រទេសរុស្សី។

វិដេអូដែលមានរយៈពេល ៤នាទី ត្រូវបានបង្ហោះលើបណ្តាញ សង្គមហ្វេសប៊ុកនៃកងកម្លាំងយោធា របស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ ដោយចាប់ផ្តើមដំបូងជាមួយនឹង ឃ្លារំលឹកអំពីទំនាក៉ទំនង ដ៏យូរអង្វែងរបស់ប្រទេសទាំងពីរថា៖ Friendship and good neighborly relation។

ទោះបីជាយ៉ាងណាក្តីនៅក្នុង វិដេអូក៏បានបញ្ចូលមកជាមួយនឹង ការព្រមានចំៗដែរថាប្រសិនបើ មានករណីណាមួយដែលបេឡារូស នឹងអាចចូលរួមក្នុងសកម្មភាព ប្រតិបត្តិការយោធាណាមួយរបស់រុស្សី ដែលមានទីតាំងលើទឹកដីរបស់អ៊ុយក្រែន ។

វិដេអូនេះបានព្រមានបែបនេះថា៖ ប្រសិនបើយោធាបេឡារូស នឹងគាំទ្រសកម្មភាពយោធារបស់រុស្សី ណាមួយពួកយើងនឹងឆ្លើយតបវិញ យ៉ាងខ្លាំងក្លាជាមិនខានឲ្យដូចទៅនឹង ការឆ្លើយតបរបស់យើង
នៅលើទឹកដីរបស់អ៊ុយក្រែន ប្រឆាំងទៅនឹងប្រទេសរុស្សី និងក៏ដូចជាកាំភ្លើងធំរបស់ យើងទាំងអស់នោះផង៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top