រ៉ាម៉ាឡា៖ អាជ្ញាធរប៉ាឡេស្ទីននៅថ្ងៃសៅរ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានជំនួសដំណោះស្រាយនយោបាយ ចំពោះជម្លោះជាមួយប៉ាឡេស្ទីន ជាមួយនឹងដំណោះស្រាយយោធា ដែលបម្រើផលប្រយោជន៍របស់ខ្លួន។
ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅរបស់អ៊ីស្រាអែលនៃ “ការកើនឡើងប្រឆាំងនឹង ប៉ាឡេស្ទីននៅតំបន់ West Bank គឺការធ្វេសប្រហែស ដំណោះស្រាយនយោបាយ ចំពោះជម្លោះ ហើយជំនួសពួកគេដោយយោធា ដែលបម្រើផលប្រយោជន៍របស់ខ្លួន។
ប្រភពបានឲ្យដឹងថា ភាពខ្ជាប់ខ្ជួនរបស់ប៉ាឡេស្ទីននឹងបរាជ័យ ផែនការរបស់អ៊ីស្រាអែល ក្នុងការដកចេញនូវភាព ចាំបាច់ជាយុទ្ធសាស្ត្រ ដើម្បីដោះស្រាយជម្លោះ ដោយធ្វើឱ្យអ៊ីស្រាអែល “ទទួលខុសត្រូវទាំងស្រុង និងដោយផ្ទាល់ចំពោះផលប៉ះពាល់ នៃការបន្តកើនឡើងនៃជម្លោះ”។
សេចក្តីថ្លែងការណ៍បានអំពាវនាវ ដល់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ “ឱ្យទទួលខុសត្រូវផ្នែកច្បាប់ និងសីលធម៌របស់ខ្លួនចំពោះការ រំលោភបំពានរបស់អ៊ីស្រាអែល ដែលបានអនុវត្តប្រឆាំងនឹងប៉ាឡេស្ទីន ភាគច្រើនគឺការកាន់កាប់យោធា ការតាំងទីលំនៅ និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ”។
សេចក្ដីថ្លែងការណ៍ក៏បានអំពាវនាវ ដល់អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres “ធ្វើឱ្យប្រព័ន្ធការពារអន្តរជាតិ សកម្មយ៉ាងឆាប់រហ័ស សម្រាប់ប៉ាឡេស្ទីន និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីចាប់ផ្តើមការស៊ើបអង្កេត របស់ខ្លួនលើការរំលោភរបស់អ៊ីស្រាអែល” ។
មុននេះ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានប្រកាសថា លោក Sallah Breiki អាយុ ១៩ឆ្នាំត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីលោកត្រូវបានទាហាន អ៊ីស្រាអែលបាញ់ចំដើមទ្រូង និង ៤ នាក់ផ្សេងទៀតបានរងរបួសក្នុងនោះមាន ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ភាពតានតឹងបាននិងកំពុង កើនឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនចាប់តាំងពីខែមីនា បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានបង្កើនសកម្មភាព និងប្រតិបត្តិការយោធារបស់ខ្លួន ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ និងសកម្មជនប៉ាឡេស្ទីន ដោយវាយលុកទីក្រុង និងទីក្រុងប៉ាឡេស្ទីននៅតំបន់ West Bank ៕
ប្រែសម្រួល ឈូក បូរ៉ា