ដាម៉ាស់ ៖ សេចក្តីថ្លែងការណ៍របស់យោធា ស៊ីរីបានឲ្យដឹងថា អ៊ីស្រាអែល បានបើកការ វាយប្រហារ ដោយមីស៊ីលកាលពីយប់ថ្ងៃសុក្រប្រឆាំង នឹងទីតាំងយោធានៅជុំវិញ រដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការការពារដែនអាកាសស៊ីរី ត្រូវបានបង្កឡើងដោយការវាយប្រហារ និងស្ទាក់ចាប់កាំជ្រួចជាច្រើនគ្រាប់ ដោយបន្ថែម ថាការវាយប្រហារនេះគ្រាន់តែបណ្តាល ឱ្យខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ ។
ទន្ទឹមនឹងនេះដែរ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានវាយប្រហារទីតាំងយោធា ក្នុងតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិដាម៉ាស់ និងនៅតំបន់ជនបទភាគ និរតីនៃរដ្ឋធានី។
គិតមកទល់ពេលនេះ ក្នុងឆ្នាំ២០២២ អ៊ីស្រាអែល បានធ្វើការវាយប្រហារដោយមីស៊ីលចំនួន ២៦លើក ប្រឆាំងនឹងទីតាំងយោធានៅក្នុងប្រទេសស៊ីរី។ ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា។
SOHR បានឲ្យដឹងទៀតថា អ៊ីស្រាអែល ជាធម្មតាវាយលុកទីតាំងយោធា ដែលជាកន្លែងដែលកងជីវពលគាំទ្រអ៊ីរ៉ង់មានវត្តមាន ឬជាគោលដៅ នៃការដឹកជញ្ជូនអាវុធ របស់យុទ្ធជន Hezbollah លីបង់៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
