បរទេស៖ យោងតាមការស្រាវជ្រាវ ដោយក្រុមហ៊ុនប្រឹក្សា Henley&Partners និងក្រុមហ៊ុន New World Wealth បានរកឃើញថា មកដល់ពេលនេះ ប្រទេសរុស្សីនៅតែបន្ត មានឈ្មោះជាប្រទេសដែលសំបូរ ទៅដោយសេដ្ឋីច្រើនជាងគេ នៅក្នុងចំណោមប្រទេសទាំង១០ កំពូលលើសកលលោក។
របាយការណ៍បានបង្ហាញថា ទោះបីជាបន្តទទួលរងទណ្ឌកម្ម និងការបង្កកទ្រព្យសម្បត្តិជាច្រើនក្តី ប៉ុន្តែរុស្សីពេលនេះមានចំនួន អ្នកមានទ្រព្យច្រើនឬហៅថា Centimillionaire ដែលជាមនុស្សមានលុយច្រើនជាង ១០០លានដុល្លារនោះ ដល់ទៅជាង៤០០នាក់ ពោលគឺជាច្រើនជាប្រទេសបារាំង និងអ៊ីតាលីទៀតផង ។
យោងតាមការស្រាវជ្រាវ ដដែលបានឲ្យដឹងទៀតដែរថា ប្រទេសសេដ្ឋីមានលុយច្រើនជាង ១០០លានដុល្លារទាំងនោះ នៅទូទាំងពិភពលោកបច្ចុប្បន្ន មានចំនួនប្រមានទៅដល់ ២៥ ៤៩០នាក់ ដែលពួកគេភាគច្រើន គឺជាអ្នកប្រកបអាជីវកម្មបែបប ច្ចេកវិទ្យាក្រុមហ៊ុនអន្តរជាតិ បែបហិរញ្ញវត្ថុនិងអាជីវកម្មកើតថ្មីឬ Start up ជាដើម ៕
ប្រែសម្រួល៖ ស៊ុន លី