ព័ត៌មានអន្តរជាតិ

អង់គ្លេស ត្រៀមខ្លួនជួយដល់កិច្ចការងារ ដោះស្រាយជម្លោះ រវាងអ៊ុយក្រែននិងរុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអង់គ្លេសលោក Ben Wallace កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសអង់គ្លេស គឺបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជួយគាំទ្រ Ready to assist ដើម្បីស្វែងរកដំណោះស្រាយ ចំពោះជម្លោះរវាងរុស្សីនិងអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់លោក Wallace បានធ្វើឡើងនៅក្រោយពេលដែល ជំនួបគ្នាតាមទូរស័ព្ទ រវាងលោករដ្ឋមន្ត្រីការពារជាតិរូបនេះ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សីលោក Sergey Shoigu តាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញនេះផងដែរ។

មន្ត្រីអ្នកនយោបាយជាន់ខ្ពស់រូបនេះ ក៏បានលើកឡើងដែរថា រដ្ឋាភិបាលទីក្រុងឡុងគឺនឹងរៀបចំការងារ ដើម្បីជួយកាត់បន្ថយការកើនឡើងនៃ កំដៅនៅក្នុងជម្លោះនេះ ហើយបញ្ជាក់សាជាថ្មីអំពីការគាំទ្រ របស់ខ្លួនសម្រាប់អ៊ុយក្រែន
ដោយក្នុងនោះលោកបានអះអាងថា ទាំងរដ្ឋាភិបាលក្រុងគៀវ និងលោកខាងលិចនៅមិនទាន់ ស្វែងរកវិធីសាស្ត្រដើម្បីកាត់បន្ថយ ភាពតានតឹងនៃជម្លោះនេះនៅឡើយ។

លោករដ្ឋមន្ត្រីការពារជាតិរុស្សី Shoigu ក៏បានធ្វើការព្រមានទៅកាន់លោក Wallace ដែរអំពីក្តីបារម្ភរបស់លោកថា អ៊ុយក្រែននឹងអាចធ្វើការប្រើប្រាស់ អាវុធប្រភេទគ្រាប់បែកមាន បង្កប់ធាតុវិទ្យុសកម្មឬ Dirty Bomb ពីសំណាក់ប្រទេសអ៊ុយក្រែនផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top