ព័ត៌មានអន្តរជាតិ

លោក Macron អំពាវនាវឲ្យមានការរៀបចំ លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀង សន្តិភាពនៅអ៊ុយក្រែន

បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើការអំពាវនាវ សុំមានការពន្លឿននៃកិច្ចព្រមព្រៀង សន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងគៀវចាំបាច់ត្រូវតែ ត្រៀមខ្លួនទុកជាមុនសម្រាប់ លក្ខខណ្ឌមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនេះ។

ទោះបីជាយ៉ាងណាក្តី គេបានដឹងហើយថា កន្លងមកប្រទេសអ៊ុយក្រែន តែងតែធ្វើការបដិសេធថា មិនទទួលយកការសម្របសម្រួលណាមួយ ជាមួយនឹងប្រទេសរុស្សី នោះឡើយខណៈដែលលោក
Macron បានអះអាងហើយថា នៅពេលខាងមុខសហគមន៍អន្តរជាតិ នឹងធ្វើការរៀបចំកិច្ចការងារ សម្រុះសម្រួលសាជាថ្មីរវាងរុស្សី និងអ៊ុយក្រែន។

លោក Macron បានបន្ថែមថា៖ កិច្ចព្រមព្រៀងសន្តិភាព នឹងមិនអាចធ្វើទៅរួចឡើយ តាមរយៈការធ្វើឲ្យចុះខ្សោយ ឬបង្ក្រាបអំណាចរបស់រុស្សី ដូចនេះយើងចង់ឲ្យពលរដ្ឋអ៊ុយក្រែន ក្នុងការពិចារណានិងសម្រេចចិត្ត
ទៅលើចំណុចដ៏សំខាន់មួយ ដែលគ្រប់គ្នាចង់និងជាពិសេស ទៅលើលក្ខខណ្ឌទាំងឡាយ ដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top