ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ Korean Air រត់ធ្លាក់ផ្លូវពេលចុះចតនៅហ្វីលីពីន

បរទេស៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air រងការខូចខាតនៅតែជាប់គាំងក្នុងស្មៅនៅអាកាសយានដ្ឋានហ្វីលីពីន នៅថ្ងៃចន្ទបន្ទាប់ពីវាបានក្រឡាប់ធ្លាក់ចេញពីផ្លូវរត់ក្នុងពេលអាកាសធាតុភ្លៀងកាលពីយប់មុន។ មិនមានការរងរបួសណាមួយត្រូវបានគេរាយការណ៍ទេក្នុងចំណោមអ្នកដំណើរ ១៦២ នាក់ និងសមាជិកនាវិក ១១ នាក់ដែលបានរត់ចេញពីយន្តហោះដោយប្រើការរំអិលសង្គ្រោះបន្ទាន់។

យោងតាមសារព័ត៌មាន NIKKEI ASIA ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ជើងហោះហើររាប់សិបត្រូវបានលុបចោល ហើយអាកាសយានដ្ឋានអន្តរជាតិ Mactan-Cebu ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ប្រទេសនេះ នៅតែបិទដដែលដោយសារតែយន្តហោះជាប់គាំងនៅចុងផ្លូវរត់។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយពីជើងហោះហើរ KE361 ថា “អ្នកដំណើរត្រូវបានអមដំណើរទៅកាន់សណ្ឋាគារក្នុងស្រុកចំនួនបី ហើយជើងហោះហើរជំនួសមួយកំពុងត្រូវបានរៀបចំ” ។ «បច្ចុប្បន្នយើងកំពុងកំណត់មូលហេតុនៃឧបទ្ទវហេតុនេះ»។

ប្រធានក្រុមហ៊ុនអាកាសចរណ៍ Korean Air លោក Keehong Woo បានចេញលិខិតសុំទោសនៅលើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយនិយាយថា ការស៊ើបអង្កេតហ្មត់ចត់នឹងធ្វើឡើងដោយអាជ្ញាធរហ្វីលីពីន និងកូរ៉េខាងត្បូង ដើម្បីកំណត់ពីមូលហេតុ៕

ប្រែសម្រួលៈ ណៃ តុលា

To Top