ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា វាយឆ្មក់ចូលទីតាំង រស់នៅក្រុមបះបោរមួយ សម្លាប់មនុស្សអស់៥០នាក់

បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះ បានឲ្យដឹងថា ប្រតិបត្តិការវាយឆ្មក់ តាមអាកាសមួយ ដោយកងកម្លាំងយោធាមីយ៉ាន់ម៉ា ទៅកាន់ទីតាំងរស់នៅ របស់ក្រុមជនជាតិ ភាគតិច ដ៏ធំមួយដែលក្រុមបះបោរ ជាលទ្ធផល មនុស្សយ៉ាងហោច ណាស់៥០នាក់ ត្រូវបានសម្លាប់និង ប្រមាណជា ១០០នាក់ទៀតរងរបួស។

ចំនួនតួលេខនៃអ្នកស្លាប់ ត្រូវបានផ្តល់ឲ្យដោយអ្នកនាំពាក្យ របស់កងកម្លាំងយោធាផ្តាច់ខ្លួននៅក្នុងតំបន់ Kachin ឬ KIA ហើយបន្តថាយន្តហោះ របស់កងទ័ពមីយ៉ាន់ម៉ាបានធ្វើការ ទំលាក់គ្រាប់បែក៣គ្រាប់ ទៅលើហ្វូងមនុស្ស ដែលកំពុងទស្សនាកម្មវិធីកំសាន្តតន្ត្រីមួយ ដែលរៀបចំឡើងដោយ KIA ។

អ្នកភូមិបានអះអាងដែរថា នៅមុនការវាយប្រហារ ពួកគេមិនបាន ទទួលសញ្ញាព្រមានឬផ្តល់ដំណឹង ជាមុនឡើយហើយតន្ត្រីនេះធ្វើឡើង ក្នុងគម្រប់ខួបទី៦២ នៃការបង្កើតកងកម្លាំង ផ្តាច់ខ្លួននេះឡើង។

ក្នុងចំណោមអ្នកស្លាប់ នៅវេលាម៉ោងប្រមាណជា៨និង៣០នាទីយប់នោះផងដែរ ក៏មានអ្នកចម្រៀងដ៏ល្បីនៅក្នុងរដ្ឋ Kachin ចំនួន៤នាក់ផងដែរ ហើយកងកម្លាំងយោធាបានបិទ ទាំងមធ្យោបាយសុខាភិបាល មិនឲ្យពួកគេបញ្ជូន ក្រុមអ្នករងគ្រោះ ទៅធ្វើការព្យាបាល នៅមន្ទីរពេទ្យក្បែរទីក្រុងឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top