ប៉ារីស៖ ប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានជួបជាមួយសម្ដេចប៉ាប សម្រាប់កិច្ចពិភាក្សាកាលពីថ្ងៃច័ន្ទ ជាមួយនឹងវិបត្តិនៅអ៊ុយក្រែន និងទស្សនវិស័យ សម្រាប់សន្តិភាពនៅ ក្នុងប្រទេសដែលគេជឿថា ជាប្រធានបទសំខាន់នៃ ការពិភាក្សារបស់អ្នកទាំងពីរ ។
វ៉ាទីកង់បានឲ្យដឹងថា ការពិភាក្សាឯកជនរបស់ អ្នកទាំងពីរមានរយៈពេល ៥៥នាទី ប៉ុន្តែតាមទម្លាប់ វាមិនត្រូវបានបញ្ជាក់អំពី អ្វីដែលអ្នកទាំងពីរបានពិភាក្សានោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ជនរងគ្រោះនៃការរំលោភបំពាន ផ្លូវភេទបានឲ្យដឹងថា ព្រះវិហារកាតូលិក កំពុងមានប្រតិកម្មយឺតពេក ចំពោះរបាយការណ៍ ដែលបង្ហាញពីការរំលោភ ដោយបព្វជិតបារាំងលើកុមារជាង ២០ម៉ឺននាក់។
មុនពេលដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ពួកគេបានជំរុញឱ្យលោកលើកបញ្ហានេះ ដោយផ្ទាល់ជាមួយសម្តេចប៉ាប។ នៅក្នុងនោះដែរ លោកម៉ាក្រុង របស់បារាំងបាននិយាយថា អ៊ុយក្រែននឹងជ្រើសរើសពេលវេលា និងលក្ខខណ្ឌសន្តិភាពផ្ទាល់ខ្លួន
វ៉ាទីកង់បានឲ្យដឹងថា អ៊ុយក្រែន ជាពិសេសស្ថានភាពមនុស្សធម៌នៅទីនោះ គឺជារបៀបវារៈនៅក្នុង កិច្ចពិភាក្សានៅពេលក្រោយដែលលោក ម៉ាក្រុង មានជាមួយអ្នកការទូត កំពូលទាំងពីររបស់បុរីវ៉ាទីកង់។
លោក ម៉ាក្រុង អមដំណើរដោយភរិយាលោកជំទាវ Brigitte និងបានស្វាគមន៍ជាមួយឆ្មាំ កិត្តិយសនៃឆ្មាំស្វ៊ីស បានផ្តល់ឱ្យសម្តេចប៉ាប នូវការបោះពុម្ពលើកទីមួយ របស់ទស្សនវិទូអាល្លឺម៉ង់ Immanuel Kant’s Perpetual Peace ដែលបានបោះពុម្ពជាភាសាបារាំង ក្នុងឆ្នាំ១៧៩៦។
សម្តេចប៉ាប បានផ្តល់ឱ្យលោក ម៉ាក្រុង នូវមេដាយដែលបង្ហាញពីផែនការដំបូង សម្រាប់វិហារ St Peter’s Basilica និងការសរសេរមួយចំនួនទៀត របស់លោក។
ពីបុរីវ៉ាទីកង់ លោក ម៉ាក្រុង បានទៅទទួលទាន អាហារថ្ងៃត្រង់ជាផ្លូវការ ដែលរៀបចំដោយប្រធានាធិបតីអ៊ីតាលី Sergio Mattarella ដោយបានជួបពិភាក្សា ជាមួយសម្តេចប៉ាបថ្មី Giorgia Meloni កាលពីថ្ងៃអាទិត្យ ៕
ប្រែសម្រួល ឈូក បូរ៉ា