ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ព្រមានទៅកាន់ពិភពលោក គួរតែព្រួយបារម្ភ ពីការគំរាមលំហែប្រើអាវុធ នុយក្លេអ៊ែរ របស់លោក ពូទីន

គៀវ ៖ ឧត្តមសេនីយអ៊ុយក្រែន បានព្រមានអំពីការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយលើកឡើងថា ក្រុងគៀវ និងពិភពលោក “គួរតែព្រួយបារម្ភ” ។

ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយលោក Ian Pannell ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ ABC News លោក Oleksandr Syrskiy ឧត្តមសេនីយកងទ័ពជើងគោករបស់អ៊ុយក្រែន ត្រូវបានសួរអំពីថា តើលោកមានការព្រួយបារម្ភយ៉ាងណា ហើយប្រសិនបើពិភពលោក គួរតែចែករំលែកការព្រួយបារម្ភ របស់លោក អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដ៏មានសក្តានុពលដោយលោកពូទីន ។

លោក Syrskiy បាន​ឲ្យដឹងជា​ការ​ឆ្លើយ​តប​ថា​៖ “យើង​គួរ​តែ​ព្រួយ​បារម្ភ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ការ​គំរាម​កំហែង​បែប​នេះ​ពិត​ជា​មាន​មែន ហើយ​យើង​ត្រូវ​យក​វា​មក​ពិចារណា”។

ការអត្ថាធិប្បាយរបស់ឧត្តមសេនីយអ៊ុយក្រែន ធ្វើឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រាប់ក្រុមមន្ត្រីលោកខាងលិចថា ទីក្រុងមូស្គូ មានការព្រួយបារម្ភចំពោះអ៊ុយក្រែន ដោយប្រើ “គ្រាប់បែកកខ្វក់” លើប្រទេសរុស្ស៊ី។ គណៈកម្មការ​និយតកម្ម​នុយក្លេអ៊ែរ​អាមេរិក (NRC) បាន​ឲ្យដឹងថា “គ្រាប់បែក​កខ្វក់” គឺជា​ឧបករណ៍​ផ្ទុះ ដែល​សាយភាយ​សារធាតុ​វិទ្យុសកម្ម។

លោកបានបន្ថែមថា “គ្រាប់បែកកខ្វក់ មិនមែន ជាគ្រាប់បែកនុយក្លេអ៊ែរនោះទេ។ គ្រាប់បែកនុយក្លេអ៊ែរ បង្កើតការផ្ទុះដែលខ្លាំង ជាងគ្រាប់បែកកខ្វក់ រាប់លានដង។ ពពកនៃវិទ្យុ សកម្មពីគ្រាប់បែកនុយក្លេអ៊ែរ អាចសាយភាយរាប់ពាន់ ម៉ាយការ៉េ ចំណែកវិទ្យុសកម្ម របស់គ្រាប់បែកកខ្វក់អាចបែកខ្ញែក​ក្នុង​ប៉ុន្មាន​ប្លុក ឬ​ម៉ាយល៍​នៃ​ការ​ផ្ទុះរបស់វាប៉ុណ្ណោះ គ្រាន់តែមានជាតិវិទ្យុ សកម្មដូចគ្នា៕

To Top