ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីន័រវេស បង្ហាញជំហប្រឆាំងទៅនឹង គោលការណ៍ផ្តាច់រុស្ស៊ី ចេញពីពិភពលោក

បរទេស៖ នាយករដ្ឋមន្ត្រីន័រវេសលោក Jonas Gahr Store កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងគួរឲ្យ ភ្ញាក់ផ្អើលខុសពី មេដឹកនាំអឺរ៉ុបផ្សេងទៀតថា លោកខាងលិចគួរតែចាប់ផ្តើម និយាយជាមួយនឹងរុស្សី ដោយជំនួសមកវិញ និងមិនគួរទុកឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ នៅដាច់ដោយឡែកនោះឡើយ។

លោក Store បាននិយាយបែបនេះ ទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា៖ គ្មានអ្វីដែលជាលទ្ធផលល្អនោះឡើយ ប្រសិនបើយើងដាក់ឲ្យរុស្សី នៅដាច់ដោយឡែកតែឯងនោះ។ ពេលនេះយើងមានទំនាក់ទំនង តិចតួចណាស់ជាមួយនឹងរុស្សី និងការចរចាដោយផ្ទាល់។

លើសពីនេះនាយករដ្ឋមន្ត្រីន័រវេស ក៏បានធ្វើការលើកឡើងបន្ថែមទៀត ផងដែរថា កង្វះខាតនៃការសន្ទនាគ្នា រវាងរុស្សីជាមួយនឹងប្រទេសលោកខាងលិច នឹងធ្វើឲ្យដំណោះស្រាយ ដោយសន្តិភាពនៅក្នុង ជម្លោះនៅអ៊ុយក្រែនកាន់តែ លំបាកឡើងជាមិនខាន ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top