តេអេរ៉ង់ ៖ មេបញ្ជាការយោធា កំពូលម្នាក់បានឲ្យដឹងថា ចំនួន នៃប្រព័ន្ធបាញ់បង្ហោះ មីស៊ីល នាំផ្លូវពីដីទៅដីនៅលើនាវាពិឃាត របស់កងទ័ពជើងទឹកអ៊ីរ៉ង់ នឹងកើនឡើងទ្វេដងដល់ ៨គ្រាប់។
មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់លោក Shahram Irani ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការថា ដោយសារវឌ្ឍនភាពសម្រេចបាន កងទ័ពជើងទឹកអ៊ីរ៉ង់បច្ចុប្បន្នគ្មានដែនកំណត់ សម្រាប់បំពាក់ខ្លួន និងពង្រីកសមត្ថភាពប្រយុទ្ធ និងការត្រៀមលក្ខណៈរបស់អង្គភាពរបស់ខ្លួន ។
លោកបានសង្កត់ធ្ងន់ថា នាវាពិឃាត Sahand ដែលផលិតនៅស្រុកកំណើតត្រូវបានបំពាក់រួចហើយនូវប្រព័ន្ធបាញ់មីស៊ីលនាំផ្លូវពីដីទៅដីចំនួន ៨ គ្រឿង។
អ៊ីរ៉ង់បានកត់សម្គាល់ថា ប្រព័ន្ធមីស៊ីលពីដីទៅអាកាស រយៈចម្ងាយមធ្យម Nawab ដែលជាស្រុកកំណើត ត្រូវបានដំឡើងរួចជាស្រេច នៅលើនាវាពិឃាតរបស់ប្រទេស ខណៈ Sahand និងនាវាពិឃាតអ៊ីរ៉ង់ផ្សេងទៀត ត្រូវបានបំពាក់ដោយប្រព័ន្ធ អាវុធការពារចំណុច។
លោកបានលើកឡើងថា នាវាពិឃាត Damavand ដែលផលិតក្នុងស្រុកកំពុងឆ្លងកាត់ការ សាកល្បងចុងក្រោយរបស់ខ្លួន ហើយនឹងចូលរួមជាមួយកងនាវា ចររបស់ប្រទេសនេះ នៅថ្ងៃទី២៨ ខែវិច្ឆិកា។
អ៊ីរ៉ង់បានបន្ថែមថា នាវាពិឃាតរបស់អ៊ីរ៉ង់ ក៏នឹងត្រូវបានបំពាក់ដោយមីស៊ីលនាំផ្លូវ Abu Mahdi ក៏ដូចជាមីស៊ីល ដែលមានរយៈចម្ងាយឆ្ងាយ ដែលអាចដំណើរការបានយ៉ាងល្អ នៅក្នុងសង្គ្រាមអេឡិចត្រូនិក៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
