ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិ៖ អ៊ុយក្រែន គឺជាទីតាំងសម្រាប់ សាកល្បងអាវុធរបស់អឺរ៉ុប

បរទេស៖ យោងតាមការអះអាង ដោយក្រសួងការពារជាតិរបស់អ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា
ជម្លោះនៅអ៊ុយក្រែនបានផ្តល់ឱកាស ឲ្យអ្នកផលិតនៅលោកខាងលិច ក្នុងការធ្វើតេស្តសមត្ថភាព របស់ខ្លួនថាតើអាវុធមួយ
ណាល្អជាងមួយណា តាមរយៈការប្រយុទ្ធពិតជាមួយនឹងរុស្សី ។

លោក Aleksey Reznikov មន្ត្រីយោធាជាន់ខ្ពស់របស់អ៊ុយក្រែន បានពន្យល់បែបនេះថា៖ ពួកយើងមានទីតាំងសមរភូមិ ដ៏សមរម្យមួយនៅក្នុងប្រទេសអ៊ុយក្រែន ដែលសាកសមបំផុតសម្រាប់ ការធ្វើតេស្តអាវុធពិតឧទាហរណ៍ ជាក់ស្តែងនៅពេលនេះយើង មានកាំភ្លើងធំប្រភេទ 155mm ចំនួន ៨ប្រភេទ ហើយហើយវាហាក់ដូចជា ពេលវេលាសម្រាប់បង្ហាញថា មួយណាមានសមត្ថភាពជាងមួយណា។

ថ្លែងក្នុងពេលបទសំភាស ទៅឲ្យក្រុមអ្នកព័ត៌មានរបស់ The Politico បានឲ្យដឹងទៀតថាអ៊ុយក្រែន នៅតែបន្តក្តីរំពឹងទុកថា សមាជិកណាតូនឹងបន្តធ្វើការ ផ្តល់ជំនួយជាអាវុធជាច្រើនទៀត មកឲ្យអ៊ុយក្រែនហើយ ក៏បានបង្ហើបពីឱកាសក្នុងការ ចូលរួមសហការផលិតអាវុធ នៅអ៊ុយក្រែនផងដែរដូចជា ជាមួយនឹងប៉ូឡូញ អង់គ្លេស ឬអាល្លឺម៉ង់៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top