ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន មិនទទួលស្គាល់អ្វី ដែលគេហៅថា តំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន និងការអនុវត្តយុត្តាធិការ របស់ខ្លួននៅក្នុងដែនទឹក ភាគខាងកើត នៃតំបន់តៃវ៉ាន់ របស់ប្រទេសចិននោះទេ។
លោក Wang បានធ្វើការ កត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរ ទាក់ទងនឹងការប្រឈមមុខ ដាក់គ្នារវាងឆ្មាំសមុទ្រ របស់ប្រទេសជប៉ុន និងនាវាស្រាវជ្រាវ របស់តៃវ៉ាន់ ដែលកំពុងប្រតិបត្តិការ នៅក្នុងដែនទឹក ដែលពាក់ព័ន្ធ ដែលភាគីជប៉ុនអះអាងថា ជាតំបន់សេដ្ឋកិច្ចផ្តាច់ មុខរបស់ខ្លួន ។
លោក Wang បានលើកឡៀងថា ដែនទឹកមានចម្ងាយជាង ៦០ ម៉ាយពីកោះតៃវ៉ាន់ ហើយស្ថាប័នស្រាវជ្រាវ វិទ្យាសាស្ត្ររបស់ចិន រួមទាំងអ្នកដែលមកពីតំបន់តៃវ៉ាន់ របស់ប្រទេសចិន មានសិទ្ធិអនុវត្តសកម្មភាព រុករកវិទ្យាសាស្ត្រនៅក្នុងតំបន់នេះ ។ បរទេសមិនគួរជ្រៀតជ្រែកឡើយ។
ចិន និងជប៉ុន មិនទាន់អនុវត្តការកំណត់ដែនសមុទ្រនៅក្នុងដែនទឹក ភាគខាងកើតកោះតៃវ៉ាន់នោះទេ ហើយចិនក៏មិនទទួលយកគំនិត នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ឬហៅថាការអនុវត្តយុត្តាធិការរបស់ខ្លួន នៅក្នុងដែនទឹកដែលពាក់ព័ន្ធដែរ។
លោកបានបន្ថែមថា ប្រទេសចិន បានដាក់តំណាងជាមួយប្រទេស ជប៉ុន ដោយជំរុញឱ្យភាគីជប៉ុនកុំជ្រៀតជ្រែក ក្នុងសកម្មភាពរុករកតាម បែបវិទ្យាសាស្ត្ររបស់នាវាចិន រួមទាំងនាវាមកពីតំបន់តៃវ៉ាន់ នៅក្នុងដែនទឹក ដែលពាក់ព័ន្ធ៕