កងទ័ពជើងទឹក និងកងទ័ពអាមេរិក បានធ្វើការសាកល្បងសមាសធាតុ និងសម្ភារៈអាវុធល្បឿនលឿនជាងសំឡេង ដោយជំរុញកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរបញ្ចកោណ ក្នុងការប្រណាំងប្រជែង ជាមួយរុស្ស៊ី និងចិន ដើម្បីបង្កើតអាវុធល្បឿនលឿន ដែលអាចគេចផុត ពីប្រព័ន្ធការពារទំនើប។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមកងទ័ពជើងទឹកដែលបាននិយាយថា ការបាញ់បង្ហោះរ៉ុក្កែត “សំឡេង” ឬ ស្រាវជ្រាវ កាលពីថ្ងៃពុធ ពីឆ្នេរសមុទ្ររដ្ឋ Virginia បានសាកល្បងដោយជោគជ័យនូវទំនាក់ទំនងអាវុធ និងឧបករណ៍រុករក ក៏ដូចជាសម្ភារៈដែលអាចទប់ទល់នឹងកំដៅដែលបានបង្កើតនៅពេលធ្វើដំណើរនៅ Mach 5 ឬ ៥ ដងនៃល្បឿនសំឡេង។ គ្រាប់រ៉ុក្កែតសំឡេងទីពីរ នឹងត្រូវបាញ់បង្ហោះ នៅចុងសប្តាហ៍នេះ ដើម្បីបញ្ចប់ការសាកល្បងចុងក្រោយបង្អស់។
មន្ទីរបញ្ចកោណកំពុងព្យាយាម សម្រេចបាននូវសមត្ថភាព ប្រយុទ្ធសង្រ្គាមលឿនជាងសំឡេង នៅដើមដល់ពាក់កណ្តាលឆ្នាំ ២០២០ ចំពេលមានការព្រួយបារម្ភថា សហរដ្ឋអាមេរិកបានធ្លាក់ចុះសមត្ថភាព ដោយតាម ពីក្រោយរុស្ស៊ី និងចិន ក្នុងការអភិវឌ្ឍអាវុធបែបនេះ។ តាមពិតទៅ រុស្ស៊ីបានប្រើប្រាស់កាំជ្រួច ល្បឿនលឿនជាងសំឡេង នៅលើសមរភូមិរួចហើយ នៅអ៊ុយក្រែន ដែលជាលើកទីមួយហើយ ដែលបច្ចេកវិទ្យាបែបនេះ ត្រូវបានប្រើប្រាស់ ក្នុងការប្រយុទ្ធ។ មន្ត្រីមន្ទីរបញ្ចកោណបានអះអាង កាលពីខែឧសភាថា កាំជ្រួចមិនមាន “ឥទ្ធិពលក្នុងការផ្លាស់ប្តូរហ្គេម” នោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា