ព័ត៌មានអន្តរជាតិ

ប្រទេសចិន បាញ់បង្ហោះ ផ្កាយរណប ពិសោធន៍ ទៅក្នុងលំហ

ចិន ៖ យោងតាមក្រុមហ៊ុន China Aerospace Science and Technology Corp បានឲ្យដឹងថា ប្រទេសចិន បានបាញ់បង្ហោះរ៉ុក្កែត Long March 2D កាលពីថ្ងៃសៅរ៍ ដើម្បីដឹកជញ្ជូនផ្កាយរណប ពិសោធន៍មួយទៅកាន់ទីអវកាស យោងតាមការចេញផ្សាយ ពីគេហទំព័រ ឆៃណាឌៀលី ។

ក្រុមហ៊ុនអវកាស ដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយលើសេចក្តីប្រកាស ព័ត៌មានថា រ៉ុក្កែតនេះ បានផ្ទុះនៅម៉ោង ៩:០១ ព្រឹកនៅមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន ហើយភ្លាមៗ នោះបានបញ្ជូនយាន Shiyan 20C ឬ Experiment 20C ទៅកាន់គន្លងដែលបានកំណត់ ជាមុនរបស់វា ។

ផ្កាយរណបនេះ ត្រូវបានរចនា និងសាងសង់ឡើង ដោយ បណ្ឌិតសភាច្នៃប្រឌិត មីក្រូផ្កាយរណបមានមូលដ្ឋាន នៅទីក្រុងសៀងហៃ នៃបណ្ឌិត្យសភា វិទ្យាសាស្ត្រចិន ។ វាត្រូវបានផ្តល់ភារកិច្ចការបង្ហាញ បច្ចេកវិជ្ជាថ្មីដែលបានប្រើ ក្នុងគោលបំណង ដូចជាការត្រួតពិនិត្យ បរិស្ថានក្នុងលំហ ។
Long March 2D ផលិតដោយក្រុមហ៊ុន Shanghai Academy of Spaceflight Technology របស់ក្រុមហ៊ុននេះ ត្រូវបានជំរុញដោយម៉ាស៊ីនរាវ និងមានកម្លាំងរុញច្រាន ដល់ទៅ៣០០តោន ។ វាមានសមត្ថភាព បញ្ជូនយានអវកាសទម្ងន់ ១.៣ តោនទៅកាន់គន្លងព្រះអាទិត្យ មានរយៈកម្ពស់៧០០គីឡូម៉ែត្រ ។

បេសកកម្មបាញ់បង្ហោះនេះ បានកត់សម្គាល់ការហោះហើរលើកទី ៤៤៥ នៃគ្រួសារ រ៉ុក្កែត Long March និងបេសកកម្មទី ៤៦ របស់ប្រទេសនៅឆ្នាំនេះ។ ចិនគ្រោងបាញ់បង្ហោះគ្រាប់រ៉ុក្កែត ជាង៦០គ្រាប់នៅឆ្នាំ២០២២ ៕ ដោយ៖លី ភីលីព

To Top