បរទេស៖កាសែតអាមេរិក The New York Times ចេញផ្សាយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអះអាងថា អ៊ុយក្រែន ពិតគឺជាអ្នកវាយប្រហារដ៏ខ្លាំងក្លា ទៅលើតំបន់ Crimea តាមរយៈដ្រូន ប៉ុន្តែមិនបានទទួលជោគជ័យ ឡើយ។
ការចេញផ្សាយសអះអាងនេះ ធ្វើឡើងទាំង ដែលភាគីខាងរដ្ឋាភិបាលទីក្រុងគៀវ បានអះអាងហើយថា មិនមែនជាអ្នកទទួលខុសត្រូវ ឬជាអ្នករៀបចំផែនការ វាយប្រហារទាំងនេះនោះដែរ។
ក្រសួងការពារជាតិរុស្សី ក៏បានបន្ទោសនិងចោទប្រកាន់ថា នេះគឺជាសកម្មភាពភេវរកម្មផងដែរ និងបានអះអាងថាអ៊ុយក្រែន គឺជាអ្នក នៅពីក្រោយហើយបន្តថាអ៊ុយក្រែន បើកប្រតិបត្តិការនេះ ក្រោមការត្រួតពិនិត្យ ពីលើដោយក្រុមអ្នកជំនាញ ជនជាតិអង់គ្លេស។
ជាលទ្ធផលនៃការវាយប្រហារលើកនេះ ទីតាំងចំនួន៩ និងយន្តហោះដ្រូនរបស់រុស្សី ចំនួន៧ បានក្លាយទៅជាគោលដៅ ប៉ុន្តែទោះបីជាយ៉ាងណា ក្តីមានតែនាវារបស់រុស្សី មួយប៉ុណ្ណោះ ដែលទទួលរងការប៉ះពាល់តិចតួច៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
