ថ្ងៃទី ២៦ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សហការរួមជាមួយអគ្គកុងស៊ុលចិន ប្រចាំនៅក្រុង Zanzibar និងក្រសួងព័ត៌មាន Zanzibar ប្រទេសតង់ហ្សានី បានបានរៀបចំធ្វើសកម្មភាពផ្សព្វផ្សាយស្មារតី នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ “ដំណើរថ្មី វាសនារួម”នៅក្រុង Zanzibar ។
លោកស្រី Fatma Hamad Rajab លេខាធិការអចិន្ត្រៃយ៍នៃក្រសួងព័ត៌មាន យុវជន វប្បធម៌និងកីឡានៃរដ្ឋាភិបាលបដិវត្តន៍ Zanzibar បានវាយតម្លៃខ្ពង់ចំពោះសមិទ្ធិផលដ៏អស្ចារ្យ របស់បក្សកុម្មុយនីស្តចិនដែល ដឹកកនាំប្រជាជនចិន បានទទួលការសរសើរនិងសម្តែងការថ្លែងអំណរគុណ ចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ផ្សព្វផ្សាយស្មារតីនៃសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ក្នុងពេលឆាប់ៗ ។ លោកស្រីបានថ្លែងថា សកម្មភាពលើកនេះ នឹងជួយប្រព័ន្ធសារព័ត៌មាន Zanzibar ឱ្យយល់ដឹងអំពីទស្សនវិជ្ជា និងយុទ្ធសាស្ត្រអភិបាលកិច្ច របស់បក្សកុម្មុយនីស្តចិនបានទាន់ពេលវេលា និងបង្កើតឱកាសដ៏ល្អ ដល់ប្រព័ន្ធសារព័ត៌មាន Zanzibar ក្នុងការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងប្រទេសចិនឱ្យបានត្រឹមត្រូវ និងជំរុញការផ្លាស់ប្តូរមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាង Zanzibar និងចិនលើគ្រប់វិស័យ ៕




