ព័ត៌មានអន្តរជាតិ

មូស្គូ៖ រដ្ឋាភិបាលវ៉ាស៊ិនតោន ចង់មើលឃើញអឺរ៉ុប ចុះខ្សោយទាំងយោធានិងសេដ្ឋកិច្ច

បរទេស៖ យោងតាមការលើកឡើងដោយលោករដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានអះអាងថាសហរដ្ឋអាមេរិកនិងបំណងពិតប្រាកដរបស់ខ្លួន គឺជាការធ្វើឲ្យប្លុកអ៊ឺរ៉ុបចុះខ្សោយទាំងយោធានិងសេដ្ឋកិច្ច។

ថ្លែងទៅកាន់បណ្តាញសារព័ត៌មានបរទេសលោក Lavrov បានថ្លែងបែបនេះថា៖ អ្វីដែលយើងអាចមើលឃើញនៅពេលនេះគឺថាប្លុកអឺរ៉ុប និងពលរដ្ឋអឺរ៉ុប គឺជាអ្នកដែលទទួលរងគ្រោះនិងវិបតិ្តធ្ងន់ធ្ងរ ជាងបណ្តាប្រទេសណាទាំងអស់ ជាពិសេសអាមេរិកចំពោះជំហប្រឆាំងទៅនឹងប្រទេសរុស្សី។

លោកបានបន្តថា៖ ក្នុងនោះចំនួននៃអ្នកសេដ្ឋកិច្ចកាន់តែច្រើនឡើងផងដែរដែល បានធ្វើការលើកឡើងដូចគ្នានេះដែរមិនមែនមានតែប្រទេសរុស្សី នោះឡើយដោយមើលឃើញថាសហរដ្ឋអាមេរិក និងគោលបំណង​ របស់គេពិតប្រាកដគឺធ្វើយ៉ាងណាឲ្យ មានការបង្ហូរឈាមគ្នានិងធ្វើឲ្យចុះខ្សោយផ្នែក ឧស្សាហកម្មទាំងយោធានិងសកម្មភាពសេដ្ឋកិច្ចរបស់អឺរ៉ុបតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top