ព័ត៌មានអន្តរជាតិ

តើលោក ពូទីន អាចនឹងវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ លើអ៊ុយក្រែនដែរទេ?

ម៉ូស្គូ៖ ជាងពាក់កណ្តាល នៃជនជាតិអាមេរិកជឿថារុស្ស៊ី ដែលប្រើគ្រាប់បែកនុយក្លេអ៊ែរនៅអ៊ុយក្រែន គឺជាសេណារីយ៉ូ “ប្រាកដនិយម” នេះបើយោងតាមការស្ទង់មតិរបស់ Newsweek ផ្តាច់មុខ។

នៅពេលសួរថា “តើអ្នកគិតថាវាជាលទ្ធភាពជាក់ស្តែង ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចប្រើគ្រាប់បែកនុយក្លេអ៊ែរ នៅអ៊ុយក្រែនទេ?” ១៤ភាគរយនៃអ្នកបោះឆ្នោតអាមេរិក ដែលមានសិទ្ធិបោះឆ្នោត បានលើកឡើងថា វាពិតជា “ប្រាកដណាស់” ដែលលោកពូទីន អាចនឹងវាយប្រហារអ៊ុយក្រែន ជាមួយនឹងអាវុធនុយក្លេអ៊ែរ ដោយ ៤៤ភាគឲ្យដឹងថាវា “ប្រាកដនិយម” ។

នៅក្នុងនោះដែរ ១៩ភាគរយផ្សេងទៀត បានឲ្យដឆងថាការប្រើប្រាស់នុយក្លេអ៊ែរគឺ “មិនប្រាកដនិយម” ខណៈដែលជនជាតិអាមេរិក ១២ ភាគរយបានពណ៌នាថាវាពិតជា “មិនប្រាកដនិយមខ្លាំងណាស់” ។

រវាងថ្ងៃទី២៣ និង ២៤ ខែតុលា “អ្នកបោះឆ្នោត ១៥០០០ដែលមានសិទ្ធិនៅអាមេរិក” ត្រូវបានស្ទង់មតិ ដោយមានការស្ទង់មតិធ្វើ ឡើងដោយ Redfield & Wilton Strategies សម្រាប់ Newsweek ។

ការស្ទង់មតិក៏បានរកឃើញផងដែរ ៥២ភាគរយនៃជនជាតិអាមេរិកគិតថា អ៊ុយក្រែនគួរតែស្វែងរក “យកមកវិញនូវទឹកដីទាំងអស់ ដែលបានបាត់បង់ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២” មុនពេលស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ជាមួយរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top