គៀវ៖ សេវាសន្តិសុខអ៊ុយក្រែន (SBU) បានឲ្យដឹងថា ខ្លួនបានចាប់ “ភ្នាក់ងាររុស្ស៊ី” ដែលតាមមើលទៅបានកំពុងធ្វើចារកម្មលើប្រព័ន្ធកាំភ្លើងធំធុនធ្ងន់របស់អ៊ុយក្រែនប្រភេទ HIMARS នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
កាលពីថ្ងៃសៅរ៍ SBU បានបង្ហោះរូបថតចំនួន ៤ សន្លឹកទៅក្នុងគណនី Twitter ផ្លូវការរបស់ខ្លួនដែលបង្ហាញពីបុរសម្នាក់ត្រូវបានចាប់ខ្លួនដោយទាហានអ៊ុយក្រែនពីរនាក់ ជនសង្ស័យកំពុងត្រូវបានសួរចម្លើយ។
ប្រភពបានឲ្យដឹងថា ” SBU បានឃាត់ខ្លួនភ្នាក់ងាររុស្ស៊ីម្នាក់ ដែលកំពុងធ្វើចារកម្មលើមុខតំណែងនៃប្រព័ន្ធកាំភ្លើងធំ HIMARS និងឧបករណ៍បំផ្ទុះ M777 រយៈចម្ងាយឆ្ងាយក្នុងទិសដៅភាគខាងត្បូង” ។
សហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធរ៉ុក្កែត HIMARS ចំនួន ២០គ្រឿង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមជាមួយនឹង ១៨ផ្សេងទៀត ដែលបានសន្យានៅក្នុងខែកញ្ញា។
គួរបញ្ជាក់ថា ប្រព័ន្ធបាញ់កាំភ្លើងធំ HIMARS ដែលអាចវាយប្រហារគោលដៅចម្ងាយ ៥០ម៉ាយល៍ត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែន ដើម្បីវាយលុកយ៉ាងល្អនៅពីក្រោយជួរមុខរបស់រុស្ស៊ី រួមទាំងការកំណត់គោលដៅបញ្ជាការ និងឃ្លាំងផ្គត់ផ្គង់៕អ៊ុយក្រែន ចាប់បានភ្នាក់ងារចារកម្មរុស្ស៊ី ដែលធ្វើចារកម្មលើប្រព័ន្ធកាំភ្លើង ធំធុនធ្ងន់ HIMARS