ម៉ូស្គូ៖ ការវាយប្រហារដោយមីស៊ីល ត្រូវបានគេរាយការណ៍កាលពីព្រឹកថ្ងៃចន្ទ នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានី បន្ទាប់ពីប្រទេសរុស្ស៊ី បានស្តីបន្ទោសទីក្រុងគៀវ សម្រាប់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកប្រឆាំង នឹងកងនាវាចរសមុទ្រខ្មៅរបស់ខ្លួន។
អភិបាលក្រុងគៀវ លោក Vitali Klitschko បានលើកឡើងថា ផ្នែកខ្លះនៃរដ្ឋធានីត្រូវបាន កាត់ផ្តាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹក ដោយសារការរារាំង។ វិស្វករកំពុងធ្វើការដើម្បីស្តារថាមពលឡើងវិញ សម្រាប់មនុស្សជាង ៣៥ ម៉ឺននាក់។
ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ រុស្ស៊ីបានរងការចោទប្រកាន់ ពីបទប្រើប្រាស់អាវុធ ខណៈកិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនត្រូវបានផ្អាក។
ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ត្រូវបានវាយប្រហារក្នុងតំបន់ Cherkasy ភាគអាគ្នេយ៍នៃទីក្រុងគៀវ ហើយការផ្ទុះត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ផ្សេងទៀតនៃអ៊ុយក្រែន ។ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា នៅក្នុងទីក្រុង Kirovohrad កណ្តាលអ៊ុយក្រែន រោងចក្រថាមពលត្រូវបានវាយប្រហារ។
អភិបាលតំបន់លោក Serhii Borzov បានលើកឡើងថា នៅតំបន់ Vinnytsia មីស៊ីលមួយគ្រាប់ដែលត្រូវបាន បាញ់ធ្លាក់លើអគារជនស៊ីវិល ដែលបណ្តាលឱ្យមានការខូចខាត ប៉ុន្តែគ្មានអ្នករងរបួសឡើយ ។
នៅតំបន់ Kharkov រថភ្លើងក្រោមដីបានឈប់ដំណើរការ។ មន្រ្តីផ្លូវដែកអ៊ុយក្រែនបានរាយការណ៍ថា ផ្នែកខ្លះនៃផ្លូវរថភ្លើងអ៊ុយក្រែន ក៏ត្រូវបានកាត់ផ្តាច់ពីថាមពលផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
