ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ឱ្យប្រទេសស៊ែរប៊ី ជ្រើសរើសរវាងរុស្ស៊ី និងអឺរ៉ុប

បរទេស៖ ប្រទេសស៊ែប៊ី ត្រូវតែសម្រេចចិត្តដើម្បីសម្របតាមខ្លួនឯងជាមួយរុស្ស៊ី ឬសហភាពអឺរ៉ុប, នេះបើតាមមន្ត្រីអាល្លឺម៉ង់បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ។ ខណៈពេលដែលទីក្រុងប៊ែកឡាំងបានព្រមានទីក្រុងបែលក្រាដប្រឆាំងនឹងការសម្លឹងមើលទៅទិសខាងកើត រដ្ឋាភិបាលរបស់ប្រទេសនេះនៅតែមានការសង្ស័យចំពោះទីក្រុងព្រុចសែល និងលោកខាងលិច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកតំណាងអាល្លឺម៉ង់ដែលមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា “តម្រូវការសម្រាប់ការសម្រេចចិត្តកំពុងឈានទៅដល់ការគិតគូរពីការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយ” ។ មន្ត្រីរូបនេះបានសំដៅជាពិសេសទៅលើជម្លោះនៅអ៊ុយក្រែន ដែលប្រទេសស៊ែប៊ីបានបដិសេធមិនដាក់ទណ្ឌកម្មលើរុស្ស៊ី។ ជាងនេះទៅទៀត ទីក្រុង បែលក្រាដ និង ទីក្រុង មូស្គូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែកញ្ញា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាគោលនយោបាយការបរទេស ផងដែរ។

តំណាងនេះបានបង្ហាញប្រាប់សារព័ត៌មាន Reuters ថា ការសម្របខ្លួនជាមួយនឹងគោលជំហររបស់ទីក្រុងព្រុចសែលលើកិច្ចការសកល គឺជាលក្ខខណ្ឌជាមុនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប។ ប្រទេសស៊ែប៊ីបានក្លាយជាបេក្ខជនសម្រាប់សមាជិកភាពតាំងពីឆ្នាំ២០០៩។ ប្រសិនបើប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic សងសឹកលើកិច្ចព្រមព្រៀងរបស់គាត់ជាមួយទីក្រុងម៉ូស្គូ ហើយងាកទៅរកសហភាពអឺរ៉ុបវិញ នោះ អាល្លឺម៉ង់នឹងផ្តល់ការគាំទ្ររបស់ខ្លួន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top