កាប៊ុល ៖ ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានឲ្យដឹងថា ការដាំដុះអាភៀន កើនឡើងមួយភាគបី នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ខណៈដែលប្រទេសនេះប្រឈម នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
តួលេខថ្មីនេះទំនងជាបញ្ជាក់ ពីការភ័យខ្លាចថាក្រុមតាលីបង់ នឹងបរាជ័យក្នុងការនាំឲ្យផលិតកម្មធ្លាក់ចុះ ហើយចាប់តាំងពីខែសីហា ឆ្នាំមុនការជួញដូរគ្រឿងញៀននៅបរទេសបានបន្ត ដោយគ្មានការរំខាន។
ក្រុមដែលបានរឹបអូសអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ បានហាមឃាត់ការដាំដុះអាភៀន និងគ្រឿងញៀនទាំងអស់នៅក្នុងខែមេសា ប៉ុន្តែត្រូវបានលើកលែង ការដាំដុះនៅឆ្នាំនេះ។
បើទោះបីជាមានការចុះផ្សាយបែបនេះក្ដី មេដឹកនាំក្រុមតាលីបង់ ចេញបញ្ជាហាមការដាំដុះអាភៀន នៅអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
របាយការណ៍បានចេញផ្សាយកាលពីថ្ងៃអង្គារថា ចំនួនដីដែលប្រើសម្រាប់ដាំអាភៀន ក្នុងប្រទេសបានកើនឡើង ៣២ ភាគរយកាលពីឆ្នាំមុន។ ផលិតកម្មភាគច្រើននៅភាគខាងត្បូង ដែលនៅតំបន់ខ្លះ ដីដាំដុះមួយភាគប្រាំត្រូវ បានប្រើប្រាស់សម្រាប់ដាំអាភៀន។ គំនិតផ្តួចផ្តើមជាសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងជាតិ បានរកឃើញថា ការដាំដុះកំពុងកើនឡើង នៅភាគខាងជើងនៃប្រទេសនេះផងដែរ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
