ព័ត៌មានអន្តរជាតិ

ចិននិយាយថា ខ្លួននឹងមិនដែលស្វែង រកការចងសត្រូវ ជាមួយប្រទេស ណាមួយឡើយ

បរទេស ៖ ប្រទេសចិនបានថ្កោលទោស យុទ្ធសាស្ត្រការពារជាតិថ្មី របស់សហរដ្ឋអាមេរិក (NDS) ដោយនិយាយថា គោលនយោបាយ របស់អាមេរិក ត្រូវបានជំរុញដោយ “តក្កវិជ្ជា នៃការត្រួតត្រា” ខណៈពេលដែលទទូចថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងមិនស្វែងរក “អនុត្តរភាព” ឬចងសត្រូវ ជាមួយប្រទេសដទៃឡើយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេល សួរអំពី 2022 NDS របស់មន្ទីរបញ្ចកោណ ដែលបានចេញផ្សាយ នៅចុងខែតុលា ដែលប្រកាសថា ប្រទេសចិនបង្ក “បញ្ហាប្រឈមជាប្រព័ន្ធ និងជាផលវិបាកបំផុត” ចំពោះសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក នោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ឯកសារនេះ “ដើរតួជាការប្រកួតប្រជែងរបស់ប្រទេសធំ ៗ ហើយមានចេតនាបំភាន់ ការបរទេសរបស់ចិន និងគោលនយោបាយ ការពារជាតិ”។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា “វាត្រូវបានជំរុញ ដោយចិត្តគំនិតនៃសង្រ្គាមត្រជាក់សូន្យ និងតក្កវិជ្ជានៃការត្រួតត្រា និងអនុត្តរភាព ហើយនិយាយអ្វី គ្រប់យ៉ាងអំពីចេតនាអាក្រក់ របស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ និងគាបសង្កត់ប្រទេសចិន ក្រោមលេស មិនពិតផ្សេងៗ”។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ប្រទេសរបស់លោកនឹង ច្រានចោលរាល់ “ការប៉ុនប៉ង ដើម្បីគំរាមរកផលប្រយោជន៍, ទប់ស្កាត់ និងដាក់សម្ពាធអតិបរមា” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top