ព័ត៌មានអន្តរជាតិ

អាមេរិក ៖ មិនទាន់មានសញ្ញា ណាមួយថា រុស្សីកំពុងត្រៀម សម្រាប់ នុយក្លេអ៊ែរឡើយ

បរទេស ៖ អ្នកនាំពាក្យ របស់សេតវិមាន លោក John Kirby កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា សហរដ្ឋអាមេរិកនៅមិនទាន់ឃើញ មានសញ្ញាណាមួយ ដែលអាចបញ្ជាក់បានថា រុស្សីកំពុងត្រៀមខ្លួន ក្នុងការប្រើប្រាស់គ្រាប់ក្បាល នុយក្លេអ៊ែរនៅក្នុង ជម្លោះក្នុងប្រទេស អ៊ុយក្រែន ។

ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ បានបន្ថែមដែរថា អាមេរិកនៅតែពិចារណាករណីនេះថា គឺជារឿងដែលមាន លទ្ធភាពកើតឡើង ខ្ពស់ព្រមទាំងបង្ហាញក្តីបារម្ភខ្លាំង និងបន្តតាមដានយ៉ាង យកចិត្តទុកដាក់បំផុត ។

នេះមិនមែនជាលើកទី១ឡើយ ដែលសេតវិមានបានធ្វើការថ្លែង ឆ្លើយតប ចំពោះបញ្ហានេះដោយ កាលពីខែមុនលោក Kirby រូបនេះដដែល ក៏បានធ្វើការលើកឡើងដូចគ្នាដែរថា មិនបានឃើញមានសញ្ញាណា មួយអំពីការត្រៀមខ្លួនរបស់រុស្សី ចំពោះការប្រើប្រាស់នុយក្លេអ៊ែរឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top