ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក រិះគន់អាមេរិក ចំពោះការហ៊ុមព័ទ្ធ ពាណិជ្ជកម្ម រយៈពេល ៦ទសវត្សរ៍ របស់ខ្លួន ប្រឆាំងនឹងគុយបា

ម៉ិកស៊ីកូ ៖ ប្រទេសម៉ិកស៊ិក បានថ្កោលទោសការបដិសេធ របស់សហរដ្ឋអាមេរិក ក្នុងការដកការហ៊ុមព័ទ្ធពាណិជ្ជកម្ម រយៈពេល ៦ទសវត្សរ៍ របស់ខ្លួនប្រឆាំងនឹងគុយបា បើទោះបីជាមានការអំពាវនាវ ម្តងហើយម្តងទៀត របស់សហគមន៍ អន្តរជាតិឱ្យបញ្ចប់ការ ដាក់ទណ្ឌកម្មក៏ដោយ។

ក្នុងអំឡុងសម័យ ប្រជុំមហាសន្និបាតអង្គការ សហប្រជាជាតិ ដែលកំពុងសិក្សាលើសេចក្តីព្រាង សេចក្តីសម្រេចរបស់គុយបា ដើម្បីដកការហ៊ុមព័ទ្ធ តំណាងអចិន្ត្រៃយ៍របស់ម៉ិកស៊ិកប្រចាំអង្គការ សហប្រជាជាតិ លោក Juan Ramon de la Fuente បានលើកឡើងថា ទណ្ឌកម្មមិនគ្រាន់ តែប៉ះពាល់ដល់សេដ្ឋកិច្ច របស់ប្រទេសគុយបាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសុខភាព និងសុខុមាលភាព របស់គុយបាផងដែរ។

លោក de la Fuente បានលើកឡើងថា ការហាមឃាត់នេះ រារាំងកិច្ចសហប្រតិបត្តិការ អន្តរជាតិដ៏សំខាន់ សូម្បីតែក្នុងគ្រាដ៏ធ្ងន់ធ្ងរ ដូចជាជំងឺរាតត្បាតសកល ដូចជា កូវីដ-១៩ និងគ្រោះធម្មជាតិ ដូចជាព្យុះ Hurricane Ian ដែលបានបំផ្លិចបំផ្លាញ ផ្នែកខ្លះនៃភាគខាងលិចគុយបា ក្នុងខែកញ្ញា ។

លោកបានបន្ដថា “យើងបានមើលឃើញ ពីរបៀបដែលការហ៊ុមព័ទ្ធបានរារាំង ដល់ការមកដល់ នៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដើម្បីទប់ទល់នឹងជំងឺរាតត្បាត ក៏ដូចជាអាហារ សម្រាប់ប្រជាជនគុយបា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដែមថា “ការធ្វើឱ្យប្រជាជនស៊ីវិលទទួលរង នូវភាពអត់ឃ្លានគឺជាការប្រព្រឹត្តិមួយផ្សេងទៀត ដែលត្រូវបានហាមឃាត់ ដោយច្បាប់មនុស្សធម៌ អន្តរជាតិ” លោកបន្ថែមថាម៉ិកស៊ិក ជឿថា “មិនគួរមានការដាក់ទណ្ឌកម្មណាមួយ” ប្រឆាំងនឹងប្រទេសណា មួយក្រៅពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សម្រេចអនុម័ត។

ការហ៊ុមព័ទ្ធនេះបំពាន លើសេចក្តីប្រកាសរបស់អង្គការ សហប្រជាជាតិស្តីពីគោលការណ៍ច្បាប់អន្តរជាតិ ដែលបដិសេធការដាក់វិធានការ បង្ខិតបង្ខំជាឯកតោភាគី ឬទណ្ឌកម្ម សម្រាប់គោលបំណង នយោបាយ។

លោកបានសង្កត់ធ្ងន់ថា De la Fuente បានអំពាវនាវ ឱ្យអគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres និងប្រទេសជាសមាជិក បន្តទាមទារឱ្យបញ្ចប់ការហ៊ុមព័ទ្ធ ដែលជាការទាមទារ ដែលបន្តបដិសេធដោយ សហរដ្ឋអាមេរិក គឺមិនអាចទទួលយកបាននោះទេ៕

To Top