ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្ដឹងអគ្គមេធាវីទីក្រុងញូវយ៉ក ដោយអះអាងថា ការស៊ើបអង្កេតរបស់លោកស្រី មានហេតុផលនយោបាយ

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹង កាលពីយប់ថ្ងៃពុធប្រឆាំងនឹង អគ្គមេធាវីនៃទីក្រុង New York លោក ស្រី Letitia James ដោយចោទប្រកាន់ លោកស្រីពីបទជំរុញឱ្យមាន “សង្រ្គាមនៃការបំភិតបំភ័យ និងការយាយី”។

ពាក្យបណ្តឹងនេះបានចោទប្រកាន់លោកស្រី James ពីបទបំពានច្បាប់រដ្ឋផ្លរីដា និងញូវយ៉ក ក្នុងអំឡុងពេលស៊ើបអង្កេត របស់លោកស្រី លើសកម្មភាពអាជីវកម្មរបស់លោក ត្រាំ ដោយក្នុងនោះលោក ត្រាំ អះអាងថា ការស៊ើបអង្កេតរបស់លោក ស្រី James គឺមានហេតុផលនយោបាយ។

លោកស្រី James បានប្តឹងលោក ត្រាំ និងសមាជិកគ្រួសាររបស់លោក មួយចំនួននៅក្នុងខែកញ្ញា ដោយអះអាងថា មានការក្លែងបន្លំនៅក្នុងអាជីវកម្ម អចលនទ្រព្យរបស់គ្រួសារលោក ត្រាំ ។

លោកស្រី James បានចោទប្រកាន់លោក ត្រាំ ពីការបំផ្លើសតម្លៃនៃទ្រព្យសម្បត្តិ រួមទាំងផ្ទះរបស់អតីតប្រធានាធិបតី និងទីលានវាយកូនហ្គោល ក្នុងគោលបំណង ដើម្បីទទួលបានអត្ថប្រយោជន៍ពន្ធមួយចំនួន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top