ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បង្ហាញពីគោលជំហរ លើទ្រព្យសម្បត្តិ យុទ្ធសាស្ត្រ នៅក្នុងប្រទេសកូរ៉េ

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់អ្នកយកព័ត៌មាន នៅមន្ទីរប៉ង់តាហ្គោន នៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មិនមានគម្រោង ដាក់មូលដ្ឋានជាអចិន្ត្រៃយ៍ ប្រព័ន្ធសព្វាវុធ “យុទ្ធសាស្ត្រ” នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅពេលនេះទេ ប៉ុន្តែនឹងវាយតម្លៃ ទីតាំងនោះដោយពិភាក្សា ជាមួយរដ្ឋាភិបាល ទីក្រុងសេអ៊ូល និងតូក្យូ ដើម្បីទប់ស្កាត់ការវាយប្រហារ ណាមួយពីកូរ៉េខាងជើង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ បន្ទាប់ពីជំនួបជាមួយ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup លោក Austin បានលើកឡើងពីការមកដល់នាពេលថ្មីៗនេះនៃ “ទ្រព្យសម្បត្តិយុទ្ធសាស្ត្រ” របស់សហរដ្ឋអាមេរិកទៅកាន់ឧបទ្វីប ។

លោក Austin បានឆ្លើយ តបមុននឹងនិយាយឡើងវិញថា “យើងមិនមានគម្រោងផ្លាស់ប្តូរទីតាំងអចិន្ត្រៃយ៍របស់យើង ឬទីតាំង នៃទ្រព្យសម្បត្តិ នៅលើឧបទ្វីបនេះទេ” ។ “មិនមានការដាក់ពង្រាយទ្រព្យសម្បត្តិ យុទ្ធសាស្រ្តថ្មីនៅលើមូលដ្ឋានអចិន្រ្តៃយ៍ទេ ប៉ុន្តែអ្នកនឹងឃើញ ទ្រព្យសម្បត្តិផ្លាស់ទីចូល និងចេញតាមទម្លាប់ ។

យន្តហោះចម្បាំងជំនាន់ទី៥ មួយចំនួនដែលជាយន្តហោះ F-35 ដែលកំពុងមានបញ្ហា ត្រូវបានដាក់ពង្រាយទៅកាន់ឧបទ្វីបនេះ។ យន្តហោះ F-35 កំពុងចូលរួមក្នុងសមយុទ្ធរួមគ្នា ‘Vigilant Storm’ ជាមួយប្រទេសកូរ៉េខាងត្បូង ដែល លោក Austin ហៅថា “សមយុទ្ធដ៏ធំបំផុតមួយ… ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ” ដែលពាក់ព័ន្ធនឹងយន្តហោះជាង ២៤០ គ្រឿង៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top