ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែងសុន្ទរកថា ក្នុងពិធីបើកសម្ពោធ ពិព័រណ៍នាំចូលចិន អន្តរជាតិលើកទី ៥

នាយប់ថ្ងៃទី ៤ ខែ វិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ចូលរួមពិធីបើកសម្ពោធពិព័រណ៍ នាំចូលចិនអន្តរជាតិលើកទី ៥ ដែលបើកធ្វើនៅក្រុងសៀងហៃ តាមប្រព័ន្ធ វីដេអូ ព្រមទាំងថ្លែងសុន្ទរកថា ក្រោមចំណងជើងថា «រួមគ្នាត្រួសត្រាយអនាគត ដ៏ល្អបវរប្រកប ដោយការបើកទូលាយ និងភាពរុងរឿង »។

លោក Xi Jinping បានថ្លែងថា សមាជបក្សកុម្មុយនីស្តចិន លើកទី២០បានគូសបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់ នូវគោលនយោបាយជាមូលដ្ឋាន នៃការបើកទូលាយចំពោះបរទេស ប្រកាន់ខ្ជាប់នូវ ការអនុវត្តយុទ្ធសាស្រ្តបើកទូលាយ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវ នៃការធ្វើសកលភាវូយនីយកម្ម ផ្នែកសេដ្ឋកិច្ចសកល បង្កើនការតភ្ជាប់គ្នាទាំង ទីផ្សារជាតិ និងអន្តរជាតិ ដើម្បីផ្តល់កាលានុវត្តភាពថ្មី ដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ចិន ក្នុងន័យជំរុញការកសាងសេដ្ឋកិច្ច ពិភពលោកបែបបើកទូលាយ។

លោក Xi Jinping បានថ្លែងទៀតថា ការបើកទូលាយ គឺជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញការអភិវឌ្ឍ អរិយធម៌របស់មនុស្សជាតិ និងជាផ្លូវដ៏ចាំបាច់ដើម្បីសម្រេច បាននូវភាពរុងរឿងនិងការអភិវឌ្ឍពិភពលោក ។ ពេលបច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភព លោកដែលមិនធ្លាប់មាន ក្នុងមួយសតវត្សរ៍មានភាព កាន់តែស្មុគស្មាញ ការស្តារសេដ្ឋកិច្ចសកលឡើងវិញ មានកម្លាំងចលករមិនគ្រប់គ្រាន់ឡើយ ។ យើងគួរតែដោះស្រាយបញ្ហាលំបាក នៃការអភិវឌ្ឍតាមរយៈការបើកទូលាយ ប្រមូលផ្តុំកម្លាំងកិច្ចសហប្រតិបត្តិការតាមរយៈការបើកទូលាយ ប្រមូលផ្តុំកម្លាំងច្នៃប្រឌិតថ្មី តាមរយៈការបើកទូលាយ ចែករំលែកផលប្រយោជន៍ តាមរយៈការបើកទូលាយ ជំរុញការធ្វើសកលភាវូបនីយកម្ម ផ្នែកសេដ្ឋកិច្ចសកលឱ្យវិវឌ្ឍរីកចម្រើន ទៅមុខជាបន្តបន្ទាប់ ក៏ដូចជាបំពេញបន្ថែម នូវកម្លាំងចលករដល់ការអភិវឌ្ឍ របស់ប្រទេសនានា ក្នុងន័យចែករំលែកសមិទ្ធផល នៃការអភិវឌ្ឍជាមួយប្រជាជននៃប្រទេស នានាដោយយុត្តិធម៌ ៕

To Top