ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង៥ពាន់នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការបានឲ្យដឹង ថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ី បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥.៦១៧ករណី គិតក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេស កើនឡើងដល់២១.៤៥៩.២៨៤ករណី ។

មជ្ឈមណ្ឌលនេះបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ទូទាំងប្រទេស បានកើនឡើងពី៦៧ទៅ៣៩០.៥២៦នាក់ ខណៈដែលចំនួនអ្នកជាសះស្បើយ បានកើនឡើងពី៧.៨១៩ដល់២០.៨៤៩.៥៩៨នាក់ ។

ទន្ទឹមនឹងនេះដែរ ក្រុងម៉ូស្គូបានរាយការណ៍ករណីថ្មី ចំនួន៦២៣នាក់ ដែលនាំឱ្យចំនួនសរុបកើនឡើង ដល់៣.២៣៤.៥៤១ នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top