បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតវ៉ាស៊ិនតោនប៉ុស្តិ និងត្រូវបានយកមកចេញផ្សាយ បន្តដោយ rt.com នៅថ្ងៃនេះបានឲ្យដឹងថា អាមេរិកបានធ្វើការ បញ្ចូនយន្តហោះចម្បាំង ជាច្រើន តម្រង់ទៅកាន់ឈូងសមុទ្រពែរ្ស និងអ៊ីរ៉ង់ហើយ។
ប្រភពដដែលបានសរសេរទៀតថា ការបញ្ជូនយន្តហោះចម្បាំង ជាច្រើននេះ ត្រូវបានគេរដ្ឋាភិបាលវ៉ាស៊ិនតោន អះអាងថា ក្រោយទទួលបានព័ត៌មានសំងាត់ថា រដ្ឋាភិបាលទីក្រុង តេហរ៉ង់កំពុងមានផែនការ វាយប្រហារ ប្រទេសអារ៉ាប៊ីសាអូឌីត។
កាលពីថ្ងៃអង្គារកន្លងទៅ The Wall Street Journal បានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានរាយការណ៍ទៅអាមេរិក ថាមីស៊ីល របស់អ៊ីរ៉ង់និងដ្រូនជាច្រើន ទៀតដែលបានត្រៀមរួចរាល់នោះ ដើម្បីវាយប្រហារមកលើប្រទេសរបស់ខ្លួននោះ គឺកាន់តែខិតជិតមកដល់ហើយ។
វ៉ាស៊ិនតោនប៉ុស្តិ បានសរសេរទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ អាមេរិកបានធ្វើការបញ្ជូនយន្តហោះចម្បាំង ជាច្រើន ទៅកាន់តំបន់និងឆ្ពោះដែនអាកាស របស់អ៊ីរ៉ង់ដោយរូបភាពជាការធ្វើសមយុទ្ធយោធា និងបង្ហាញពីកម្លាំង៕
ប្រែសម្រួល៖ស៊ុនលី