ព័ត៌មានអន្តរជាតិ

ប្រទេសវេណេស៊ុយអេឡា បញ្ជាឲ្យបើកការស៊ើបអង្កេត ជុំវិញករណីធ្លាក់យន្តហោះ

ការ៉ាកាស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រសួងការពារជាតិបានឲ្យដឹងថា លោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យបានបញ្ជាឱ្យមានការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះដែលបានសម្លាប់មនុស្សចំនួន៥នាក់ ។

អាជ្ញាធរនៅក្នុងតំបន់បានរាយការណ៍ថា មនុស្សចំនួន៥នាក់បានស្លាប់កាលពីថ្ងៃអាទិត្យនៅគ្រាដែលយន្តហោះ Bolivarian Military Aviation ហៅកាត់ (AMB) បានធ្លាក់នៅទីក្រុង Puerto Ayacucho រដ្ឋធានីនៃរដ្ឋ Amazonas នៃប្រទេស វេណេស៊ុយអេឡា ។

រដ្ឋាភិបាលរដ្ឋ Amazonas បានបង្ហោះនៅលើបណ្តាញសង្គម Facebook ថា “យន្តហោះ C-208B ដែលមានអក្សរកាត់ ABM 0956 ដែលអនុវត្តក្រុមអាកាសចរណ៍ដឹកជញ្ជូនលេខ៩ ហោះហើរសាកល្បង បានធ្លាក់មកដី បណ្តាលឱ្យនាវិកទាំងអស់បាត់បង់ជីវិត” ។

ការធ្លាក់យន្តហោះនេះបានកើតឡើងនៅចុងបញ្ចប់នៃផ្លូវរត់នៅឯអាកាសយានដ្ឋានជាតិ Cacique Aramare ដែលបម្រើដល់ទីក្រុង Puerto Ayacucho ក្នុងខេត្ត Amazonas ភាគខាងកើតប្រទេស ។

កងកម្លាំងប្រដាប់អាវុធជាតិ Bolivarian (FANB) បានឲ្យដឹងថា យន្តហោះបានធ្លាក់ខណៈកំពុងហ្វឹកហាត់ហោះហើរនៅអាកាសយានដ្ឋាន ដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្រពីមូលដ្ឋានទ័ពអាកាស GJ Jose Antonio Paez ស្ថិតនៅក្នុងក្រុង Atures ។

លោក Miguel Rodriguez អភិបាល Amazonas បានផ្ញើការរំលែកទុក្ខរបស់គាត់ និង “ការនៅជិតស្និទ្ធជាបងប្អូនទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ក្រុមនាវិកទាំងនោះ ដែលបានបំពេញបេសកកម្មមនុស្សធម៌រាប់រយនាក់នៅទូទាំងព្រៃ វេណេស៊ុយអេឡា ជួយជនជាតិដើមភាគតិច” នៃប្រជាជាតិអាមេរិកខាងត្បូងមួយនេះ ៕

To Top