ព័ត៌មានអន្តរជាតិ

ចិន ប្រតិកម្មព័ត៌មានថា រដ្ឋមន្ត្រីអង់គ្លេសមួយរូប នឹងបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់

បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិន បានចេញសេចក្តីប្រកាសព្រមានទៅកាន់ ចក្រភពអង់គ្លេសថា គួរតែបញ្ចប់សកម្មភាពគាំទ្រទៅដល់ កងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ពោលគឺនៅបន្ទាប់ពីពេល ដែលអង់គ្លេសបានអះអាងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់កោះមួយនេះ។

អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោក Zhao Lijian បានថ្លែងកាលពីថ្ងៃចន្ទថា៖ នៅលើលោកនេះមានប្រទេសចិនតែមួយគត់ ហើយក្នុងនោះកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ចិន។ ពួកយើងអំពាវនាវឲ្យអង់គ្លេសត្រូវតែដាច់ខាត គោរពដែនអធិបតេយ្យភាពរបស់យើង និងឈប់បង្ហាញសញ្ញាដែលមាន កំហុសទៅកាន់ក្រុមផ្តាច់ខ្លួន របស់កោះតៃវ៉ាន់។

គួរឲ្យដឹងដែរថា កាលពីព្រឹកថ្ងៃចន្ទរដ្ឋាភិបាលទីក្រុងឡុង បានប្រកាសថា រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Greg Hands នឹងត្រូវធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ព្រមទាំងត្រូវជួបជាមួយនឹង មេដឹកនាំកោះតៃវ៉ាន់ជាច្រើនរូបផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top