ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា កិច្ចចរចាជាមួយ ក្រុងម៉ូស្គូ អាចធ្វើទៅបាន លុះត្រាតែរុស្ស៊ី ដកទ័ពចេញតែប៉ុណ្ណោះ

គៀវ៖ ទីប្រឹក្សាប្រធានាធិបតី អ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ក្រុងគៀវ អាចបន្តកិច្ចសន្ទនា ជាមួយទីក្រុងមូស្គូបាន លុះត្រាតែមានការដកទ័ពរុស្ស៊ី ចេញពីអ៊ុយក្រែនតែប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលី La Repubblica លោក Podolyak បានលើកឡើងថា កិច្ចព្រមព្រៀងបទឈប់បាញ់ ដ៏មានសក្តានុពល នៅដំណាក់កាលបច្ចុប្បន្ន នៃជម្លោះនឹងផ្តល់ឱ្យរុស្ស៊ី នូវពេលវេលា ដើម្បីពង្រឹងជំហររបស់ខ្លួន ។

លោក Podolyak បានបន្ដថា “បទឈប់បាញ់សម្រាប់រុស្ស៊ី គឺជាការផ្អាក យុទ្ធសាស្ត្រ សម្រាប់ការពង្រឹង” ។ ខណៈដែលធ្វើអត្ថាធិប្បាយ លើរបាយការណ៍ ដែលតំណាងរបស់មន្ទីរបញ្ចកោណអាមេរិក និងក្រសួងការពារជាតិរុស្ស៊ី ចូលរួមនៅក្នុងកិច្ចពិភាក្សានោះ លោក Podolyak បានលើកឡើងថា “មិនមានការចរចារវាងរុស្ស៊ី និងបណ្តាប្រទេសលោកខាងលិច ទាក់ទងនឹង អ៊ុយក្រែននោះទេ” ។

លោកបន្ថែមថា “ដៃគូរបស់យើងប្រកាន់ខ្ជាប់ នូវគោលការណ៍ថែលថា “គ្មានអ្វីអំពីអ៊ុយក្រែន ដោយគ្មានការចូលរួមពីអ៊ុយក្រែននោះទេ” ។ ភាគីទាំងសងខាង នឹងមិនអាចធានាការ អនុវត្តកិច្ចព្រមព្រៀងដោយគ្មានការគាំទ្រ ពីប្រជាជនអ៊ុយក្រែនឡើយ”៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top