ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងត្បូងថា មីស៊ីលដែលកូរ៉េខាងជើង បាញ់កាលពីសប្តាហ៍មុន ស្រដៀងនឹងមីស៊ីល ដែលរុស្ស៊ីបានប្រើប្រាស់ ក្នុងសង្គ្រាមអ៊ុយក្រែន

បរទេស ៖ យោធា កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធថា មីស៊ីលរបស់កូរ៉េខាងជើង ដែលបានហោះកាត់ព្រំដែន ដែនសមុទ្រ ពិតប្រាកដជាមួយកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ត្រូវបានគេរកឃើញថា ជាប្រភេទ “SA-5” ស្រដៀងទៅនឹងមីស៊ីល ដែលរុស្ស៊ីបានប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសលទ្ធផលនៃការវិភាគអន្តរកម្មនៃកំទេចកំទីនៃមីស៊ីលផ្លោងដែលកូរ៉េខាងជើងបានបាញ់ឆ្ពោះទៅភាគខាងត្បូងកាលពីថ្ងៃទី ២ ខែវិច្ឆិកាកន្លងទៅ កាត់ខ្សែបន្ទាត់ព្រំដែនខាងជើង (NLL) នៅសមុទ្រខាងកើត។

ក្រសួងបាននិយាយថា កម្ទេចកម្ទីមានប្រវែងប្រហែល ៣ ម៉ែត្រ និងទទឹង ២ ម៉ែត្រ ដែលត្រូវបានគេវាយតម្លៃថាជាមីស៊ីលពីដីទៅអាកាស “SA-5” ដោយសាររូបរាង និងលក្ខណៈពិសេសរបស់វា។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបន្ថែមថា វាអាចត្រូវបានប្រើសម្រាប់គោលបំណង វាយប្រហារពីដីទៅដី ហើយថ្មីៗនេះ រុស្ស៊ីបានប្រើមីស៊ីលស្រដៀងគ្នានេះ នៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ៕

To Top