គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានលើកឡើងថា លោកមានឆន្ទៈធ្វើកិច្ចចរចាសន្តិភាព ជាមួយរុស្ស៊ី ខណៈពេលដែលប្រកាន់ខ្ជាប់ នូវការទាមទារស្នូលរបស់ទីក្រុងគៀវ ក្នុងសកម្មភាព ដែលបន្ទន់ការបដិសេធ របស់លោក ក្នុងការចរចាជាមួយទីក្រុងម៉ូស្គូ ដរាបណាប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅកាន់អំណាច ។
មានការផ្លាស់ប្តូរនៅក្នុងវោហាសាស្ត្រ របស់ប្រធានាធិបតីអ៊ុយក្រែន ខណៈដែលលោកបានអំពាវនាវ ដល់សហគមន៍អន្តរជាតិឱ្យ “បង្ខំរុស្ស៊ីឱ្យចូលរួមក្នុង ការចរចាសន្តិភាពពិតប្រាកដ” ។
បន្ទាប់ពីរុស្ស៊ីបានបញ្ចូលតំបន់ អ៊ុយក្រែនចំនួន៤ ដោយខុសច្បាប់នៅក្នុងខែកញ្ញា លោក ហ្សេឡិនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបញ្ជាក់ពី “ភាពមិនអាចធ្វើទៅបាននៃកិច្ចចរចា” ជាមួយលោក ពូទីន។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនទំនងជាការកត់សម្គាល់ចុងក្រោយ របស់លោក ហ្សេឡិនស្គី នឹងជំរុញកិច្ចពិភាក្សាណាមួយនោះទេ ព្រោះលក្ខខណ្ឌដែលលោក បានកំណត់នឹងមិនមែនជាការចាប់ផ្តើម សម្រាប់ទីក្រុងម៉ូស្គូនោះទេ។
លោក ហ្សេឡិនស្គី បានរំលឹកឡើងវិញថា លក្ខខណ្ឌរបស់លោក សម្រាប់ការសន្ទនា គឺការប្រគល់មកវិញនូវទឹកដី ដែលកាន់កាប់របស់អ៊ុយក្រែនទាំងអស់ សំណងសម្រាប់ការខូចខាតសង្រ្គាម និងការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាម។ លោកមិនបានបញ្ជាក់ពីរបៀបដែលមេដឹកនាំពិភពលោកគួរបង្ខិតបង្ខំរុស្ស៊ីឲ្យចូលក្នុងការចរចានោះទេ។
គួរបញ្ជាក់ថា សព្វាវុធ និងជំនួយរបស់បស្ចិមប្រទេស គឺជាគន្លឹះសម្រាប់សមត្ថភាព របស់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី ដែលដំបូងឡើយគេរំពឹងថា នឹងហែកប្រទេសនេះដោយ ភាពងាយស្រួល ៕