ខែមីនា ឆ្នាំ២០០៧ លោកXi Jinping បានត្រូវបានផ្ទេរ តំណែងពីខេត្ត Zhejiang ទៅកាន់ទីក្រុងសៀងហៃ ដែលជាទីក្រុងក្រោមឱវាតមជ្ឈិមចិន ក្នុងឋានៈជាលេខាធិការ នៃគណៈកម្មការបក្ស ក្រុងសៀងហៃ ។ សៀងហៃ ជាទីក្រុងអន្តរជាតិ ដ៏ទំនើប ហើយមានឋានៈសំខាន់ ក្នុងផែនទីសេដ្ឋកិច្ច ប្រទេសចិន ។ ពេលនោះ សេដ្ឋកិច្ចរបស់ទីក្រុងសៀងហៃ បានបន្តកើនឡើង ដោយពីរខ្ទង់ក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នា ព្រមនិង ជិតរៀបចំពិព័រណ៍ ពិភពលោកឆ្នាំ២០១០ ។
ទោះបីកាន់មុខតំណែង នៅទីក្រុងសៀងហៃ បានតែ៧ខែ និង៤ថ្ងៃប៉ុណ្ណោះ តែលោកXi Jinpingនៅតែបន្តរក្សាទម្លាប់ ដែលចុះត្រួតពិនិត្យការងារ នៅមូលដ្ឋានក្នុងពេលកាន់ មុខតំណែង លោកបានធ្វើដំណើរទៅសង្កាត់ និងស្រុកទាំងអស់ ចំនួន១៩ នៅទីក្រុងសៀងហៃ ហើយជួបសំណេះសំណាល ជាមួយប្រជាជននៅទីក្រុង ជនបទ រោងចក្រនិងសហគមន៍ ដើម្បីស្វែងយល់ ពីសភាពការណ៍ផ្សេងៗ និងលើកទឹកចិត្តពួកគេ ។
លោក XiJinping ប្រសប់ក្នុងការគិតពិចារណាបញ្ហា តាមរយៈយុទ្ធសាស្ត្រជាក់ស្តែង និងយូរអង្វែង ក្តាប់ទិសដៅនៃការអភិវឌ្ឍ របស់ពិភពលោក និងប្រទេសចិន ។ ក្នុងអំឡុងពេលកាន់មុខតំណែង ជាលេខាធិការនៃគណៈកម្មការបក្ស ទីក្រុងសៀងហៃ និងជាអនុប្រធានរដ្ឋចិន លោកបានចូលរួមការងារ ត្រៀមរៀបចំពិព័រណ៍ ពិភពលោក ។ ពិព័រណ៍ពិភពលោក ក្រុងសៀងហៃ ដែលមានប្រទេស និងអង្គការអន្តរជាតិចំនួន២៤៦ ចូលរួមបានទាក់ទាញមនុស្ស លើសពី៧៣ លាននាក់ ទៅទស្សនា ។ លោកបានលើកឡើងថា ការអភិវឌ្ឍទីក្រុងសៀងហៃ ត្រូវតែស្ថិតក្រោមនិន្នាការ សកលភាពវូបនីយកម្មសេដ្ឋកិច្ច និងនិម្មាបនកម្ម នៃការអភិវឌ្ឍទូទាំងប្រទេស ។ អនុលោមតាមការភាពខ្វះខាតខាង ធនធានបរិស្ថានដែលទីក្រុងសៀងហៃ ប្រឈមមុខពេលនោះ នៅពេលគ្រោងរចនាសម្ព័ន្ធឧស្សាហកម្ម លោកបានលើកឡើងគំនិតយុទ្ធសាស្ត្រ នៃការអភិវឌ្ឍដោយរួមបញ្ចូល “ឧស្សាហកម្ម ៣ ២ ១” “៣”គឺមានន័យថា សេវាកម្ម “២” គឺមានន័យថា ឧស្សាហកម្ម “១”គឺមានន័យថា កសិកម្ម ព្រមទាំងតម្រូវឱ្យច្នៃប្រឌិតថ្មី ដោយម្ចាស់ការ នូវកម្លាំងមូលដ្ឋាន នៃការអភិវឌ្ឍ របស់សៀងហៃ ។ គំនិតទាំងនេះបានបន្សល់ទុកនូវការ ចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ចំពោះការអភិវឌ្ឍរបស់ទីក្រុងសៀងហៃ ក្នុងរយៈពេលយូរ៕