គៀវ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ក្រុងគៀវ មិនឃើញមានសញ្ញាណាមួយ ដែលថា កងទ័ពរុស្ស៊ី កំពុងដកខ្លួនចេញពីទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែននោះទេ។
លោក Podolyak បានសរសេរនៅលើបណ្ដាញសង្គម Twitter ឲ្យដឹងថា “យើងមិនឃើញសញ្ញាណាមួយ ដែលថារុស្ស៊ីនឹងចាកចេញពីតំបន់ Kherson ដោយគ្មានការប្រយុទ្ធនោះទេ។
លោក Podolyak បានលើកឡើងថា ផ្នែកមួយនៃក្រុមយោធារុស្ស៊ី ត្រូវបានរក្សាទុកនៅក្នុងទីក្រុង ហើយទុនបម្រុងបន្ថែម ត្រូវបានបញ្ជូនទៅតំបន់ Kherson នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
នៅព្រឹកថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ជាឱ្យកងទ័ពរុស្ស៊ីដកខ្លួនចេញពី ច្រាំងខាងស្តាំនៃទន្លេ Dnipro ជាកន្លែងដែលតំបន់ Kherson ស្ថិតនៅ ហើយប្រមូលផ្តុំទៅច្រាំងមួយទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
