ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងអភិវឌ្ឍបានអាវុធថ្មី មានល្បឿនលឿន ជាងសម្លេង

" "

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ង់កំពុងអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីនៃការ ធ្វើដំណើរលឿនជាងសម្លេង បំពាក់ទៅលើមីស៊ីលឆ្លងទ្វីប របស់ខ្លួនហើយ។

មន្ត្រីដដែលបានបន្តទៀតថា ប្រព័ន្ធអាវុធដែលឌីសាញឡើង ក្នុងគោលបំណងអាចធ្វើការ កំទេចប្រព័ន្ធការពារមីស៊ីល របស់សត្រូវបានយ៉ាងងាយស្រួលតាមរយៈ មីស៊ីលចំងាយឆ្ងាយ និងល្បឿនលឿនថ្មីនេះ និងទាំងក្នុងនិងក្រៅបរិយាកាសទៀតផង។

" "

ទោះបីជាយ៉ាងណាក្តីមន្ត្រីដដែល បានបញ្ជាក់ដែរថា បច្ចេកវិទ្យានេះនឹងមិនទាន់ អាចអភិវឌ្ឍបានជោគជ័យរួចរាល់ ភ្លាមនោះដែរហើយលោក ក៏មិនបានផ្តល់ព័ត៌មានលំអិត ណាផ្សេងបន្ថែមទៀតដែរ។

" "

រំលឹកដែរថា អ៊ីរ៉ង់ចាប់ផ្តើមធ្វើការអភិវឌ្ឍមីស៊ីល និងអាវុធធុនធ្ងន់ចាប់តាំងតែ ពីទសវត្សឆ្នាំ១៩៨០មកម្ល៉េះ ជាពេលវេលាដែលខ្លួនកំពុងមាន សង្គ្រាមជាមួយនឹង ប្រទេសអ៊ីរ៉ាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top