ព័ត៌មានអន្តរជាតិ

ប៉ូឡូញ សង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀង ជាមួយទីក្រុងព្រុចសែល លើវិធានការប្រឆាំងនឹងអតិផរណា

បរទេស៖ ប៉ូឡូញ និងគណៈកម្មការអឺរ៉ុប កំពុងពិភាក្សាគ្នាក្នុងការប៉ុនប៉ង ដោះស្រាយជម្លោះលើ “ខែលការពារអតិផរណា” របស់ប៉ូឡូញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាសែត Dziennik Gazeta Prawna របស់ប៉ូឡូញ បានរាយការណ៍ថា រដ្ឋាភិបាលកំពុងពិចារណាដក របាំងការពារអតិផរណា ទាំងការសន្សំប្រាក់ និងសម្រាប់ការភ័យខ្លាចនៃ ការអន្តរាគមន៍ពីគណៈកម្មការអឺរ៉ុប។

កាសែតបានរាយការណ៍ថាទីក្រុង Warsaw បានទទួលការជូនដំណឹង ជាលាយលក្ខណ៍អក្សរពីគណៈកម្មការអឺរ៉ុប ដែលបង្ហាញពីការសង្ស័យរបស់ខ្លួន ចំពោះវិធានការដែលមាននៅក្នុងខែល ដូចជាការបន្ថយអត្រាពន្ធ លើតម្លៃបន្ថែមលើឧស្ម័ន ឥន្ធនៈ និងជី។ ការណែនាំរបស់សហភាពអឺរ៉ុប មិនអនុញ្ញាតឱ្យមានអត្រាពន្ធ លើតម្លៃបន្ថែមទាបបែបនេះទេ។

លោក Jablonski បានប្រាប់វិទ្យុ Zet កាលពីថ្ងៃព្រហស្បតិ៍ថា “យើងសង្ឃឹមថា ប្រភេទនៃកិច្ចព្រមព្រៀងសមហេតុផល មួយចំនួននឹងត្រូវបានសម្រេច” ។

លោក​ក៏​បាន​អះអាង​ដែរ​ថា រដ្ឋអឺរ៉ុប​ផ្សេង​ទៀត​កំពុង​ ដាក់​សម្ពាធ​លើគណៈកម្មការអឺរ៉ុប ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប៉ូឡូញ​ ពិបាក​ក្នុង​ការ​ដំណើរការ។

កាលពីព្រឹកថ្ងៃចន្ទកន្លងទៅនេះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានលើកឡើងថា ខែលប្រឆាំងអតិផរណានឹងមាន ទម្រង់ថ្មីមួយចាប់តាំងពីប៉ូឡូញ “បានទទួលការព្រមានពីគណៈកម្មការអឺរ៉ុបថា ការពិន័យនឹងត្រូវដាក់ ប្រសិនបើយើងមិនដកវិធានការ ការពារដែលបានធ្វើឡើងកន្លងមក ការកាត់បន្ថយនៃ អត្រាពន្ធលើតម្លៃបន្ថែម” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top