បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងអគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានបើកជំនួបពិភាក្សាគ្នា តាមទូរស័ព្ទកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាគ្នាទៅលើបញ្ហាក្នុងតំបន់ និងបញ្ហាអន្តរជាតិផងដែរ។
នៅក្នុងជំនួបនោះលោករដ្ឋមន្ត្រី Amir-Abdollahian បានពណ៍នាទៅលើកិច្ចខិតខំ ដើម្បីចរចាគ្នារវាងទីភ្នាក់ងារ អាតូមិកអ៊ឺរ៉ង់ដែលហៅកាត់ថា AEOI ជាមួយនឹងទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA កន្លងមកថាគឺជា
កិច្ចខិតខំប្រឹងប្រែង ដែលប្រព្រឹត្តទៅបានសមរម្យ និងគួរឲ្យកត់សំគាល់។
លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ ក៏បានធ្វើការលើកឡើង អំពីការដោះដូរការសន្ទនាគ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នាពេលថ្មីៗកន្លងមក ដើម្បីអាចធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ អាចដំណើរការឡើងវិញផងដែរ។
ជាការឆ្លើយតបលោក Antonio បានធ្វើការកោតសរសើរខ្លាំង ចំពោះកិច្ចការងារខិតខំប្រឹង របស់អ៊ីរ៉ង់ហើយគូសបញ្ជាក់ថា ការធ្វើឲ្យដំណើរការកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់គ្រប់ភាគី
ទាំងអស់ហើយលោកអគ្គលេខាធិការរូបនេះ ក៏បានពណ៍ថាអំពីសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់និង IAEA គឺជាជំហានជាវិជ្ជមាន ៕
ប្រែសម្រួល៖ ស៊ុន លី