ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំង ប្រារព្ធខួបលើកទី៧៥ នៃការបង្កើតសម្ព័ន្ធរដ្ឋាភិបាល ស្វ័យប្រជាធិបតេយ្យតៃវ៉ាន់

ប៉េកាំង៖ កិច្ចប្រជុំមួយ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតសម្ព័ន្ធរដ្ឋាភិបាល ស្វ័យប្រជាធិបតេយ្យតៃវ៉ាន់ ត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Su Hui អនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានគណៈកម្មាធិការកណ្តាល នៃសម្ព័ន្ធរដ្ឋាភិបាល ស្វ័យប្រជាធិបតេយ្យតៃវ៉ាន់ បានចូលរួមក្នុងកិច្ចប្រជុំនេះ និងថ្លែងសុន្ទរកថា។

ប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំ នៃសម្ព័ន្ធរដ្ឋាភិបាលស្វ័យភាព ប្រជាធិបតេយ្យតៃវ៉ាន់ គឺជាប្រវត្តិសាស្រ្តនៃកិច្ចសហប្រតិបត្តិការ ជាមួយបក្សកុម្មុយនិស្តចិន (CPC) ដែលជាប្រវត្តិសាស្ត្រ នៃការតស៊ូជាមួយនឹងសេចក្តីស្រឡាញ់ ដ៏ជ្រាលជ្រៅចំពោះប្រទេសរបស់យើង និងការប្រឆាំងដាច់ខាតចំពោះ “ឯករាជ្យភាពតៃវ៉ាន់” និង លោក Su បានលើកឡើងថា ប្រវត្តិសាស្រ្តនៃការលើកកម្ពស់ ការបង្រួបបង្រួមជាតិ និងការស្តារឡើងវិញ។

លោក Su បានអំពាវនាវឱ្យរក្សាការដឹកនាំរបស់ CPC យ៉ាងម៉ឺងម៉ាត់ អនុវត្តគោលនយោបាយរួមរបស់ CPC សម្រាប់ការដោះស្រាយសំណួរតៃវ៉ាន់ ក្នុងយុគសម័យថ្មី និងការរួមចំណែកកាន់តែច្រើន ក្នុងការជំរុញការអភិវឌ្ឍន៍រួមបញ្ចូលគ្នា នៃភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ និងការលើកកម្ពស់ការ បង្រួបបង្រួមជាតិឡើងវិញ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top