បរទេស៖ ប្រទេសអ៊ុយក្រែនបានចាប់ផ្តើម សាងសង់ជញ្ជាំងនៅតាមព្រំដែន របស់ខ្លួនជាមួយប្រទេសបេឡារុស្ស, នេះបើយោងតាមអគ្គសេនាធិការរង របស់ប្រធានាធិបតី Vladimir Zelensky លោក Kirill Timoshenko បានប្រកាសកាលពីថ្ងៃសុក្រ។ របាំងបេតុងដែលបានពង្រឹង ការលើកដី និងកំពែងផ្សេងទៀត កំពុងត្រូវបានសាងសង់ នៅក្នុងតំបន់ភាគខាងលិចនៃ Volyn, Rovno និង Zhytomyr ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា Timoshenko បានសរសេរនៅលើប៉ុស្តិ៍ Telegram របស់លោកថា «ព្រំដែនប្រហែល ៣ គីឡូម៉ែត្របានរៀបចំរួចហើយ ការងារកំពុងបន្ត។ នេះមិនមែនទាំងអស់នោះទេ ប៉ុន្តែយើងនឹងមិនបង្ហាញព័ត៌មានលម្អិតនោះទេ” ។
ដោយសារព្រំដែនរវាង ប្រទេសទាំងពីរលាតសន្ធឹងជាង ១ ០០០គីឡូម៉ែត្រ របាំងនេះគ្របដណ្តប់តែផ្នែកតូចប៉ុណ្ណោះ។ ក្នុងពេលជាមួយគ្នានេះ ផ្នែកដ៏ធំនៃព្រំដែនរត់លើដីរដុប ដូចជាបឹង និងទន្លេ ហើយការសាងសង់ជញ្ជាំង តាមបណ្តោយចម្ងាយទាំងមូល ទំនងជាមិនចាំបាច់ទេ។
ផែនការសាងសង់ជញ្ជាំង ប្រទេសបេឡារុស្ស បានចាប់ផ្តើមចរាចរក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំមុន ដោយមន្ត្រីជាន់ខ្ពស់ក្រុងគៀវ បានលើកឡើងពីការធ្វើចំណាកស្រុកខុសច្បាប់ និងវត្តមានរបស់ទាហានរុស្ស៊ី នៅក្នុងប្រទេសជិតខាងរបស់ខ្លួនមួយនេះ។
ទីក្រុងគៀវបានចោទប្រកាន់ទីក្រុង Minsk ម្តងហើយម្តងទៀតថាជាភាគីនៃជម្លោះជាមួយទីក្រុងមូស្គូ ខណៈដែលប្រទេសនេះបានផ្តល់ ការគាំទ្រផ្នែកភស្តុភារដល់រុស្ស៊ី និងធ្វើជាម្ចាស់ផ្ទះនៃកងទ័ពរបស់រុស្ស៊ី។ យ៉ាងណាក៏ដោយ បេឡារុស្សបានច្រានចោល ការចោទប្រកាន់នេះផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា