បរទេស ៖ ការទទួលនាវាមុជទឹកនុយក្លេអ៊ែរ របស់អូស្ត្រាលី គឺមានសារៈសំខាន់ សម្រាប់សន្តិសុខក្នុងតំបន់ ហើយប្រទេសជប៉ុន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវជំនាញ និងសម្ភារៈបរិក្ខាររបស់ខ្លួន, នេះបើតាមឯកអគ្គរដ្ឋទូត របស់ប្រទេសជប៉ុន ប្រចាំនៅ Canberra គឺលោក Shingo Yamagami បានប្រាប់សន្និសីទ ‘Advancing AUKUS’ កាលពីថ្ងៃចន្ទ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Shingo Yamagami បានហៅអូស្ត្រាលីថា ជាសម្ព័ន្ធមិត្តយោធា ដ៏សំខាន់បំផុតរបស់ជប៉ុន ក្រៅពីសហរដ្ឋអាមេរិក។
ខណៈដែលមិនបានហៅប្រទេសចិន ដោយផ្ទាល់ថា ជាការគំរាមកំហែង បេសកជនជប៉ុនរូបនេះ បាននិយាយថា ទីក្រុងតូក្យូគឺជា “រដ្ឋជួរមុខ ដែលប្រឈមមុខ នឹងកាលៈទេសៈដ៏លំបាកនៅក្នុង សង្កាត់ដ៏គ្រោះថ្នាក់នៃអាស៊ីអាគ្នេយ៍” ដោយពន្យល់ទៅកាន់ទស្សនិកជន នៅឯក្លឹបសារព័ត៌មានជាតិនៅទីក្រុង Canberra ថា ហេតុអ្វីបានជា “AUKUS មានសារៈសំខាន់ចំពោះយើង” ។
នៅឆ្នាំ ២០២១ សហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេស បានប្រកាសពីការបង្កើត នូវអ្វីដែលគេហៅថា កតិកាសញ្ញាសន្តិសុខ AUKUS ដែលនឹកគិតថាផ្តល់ឱ្យទីក្រុង Canberra នូវនាវាមុជទឹក ដែលបំពាក់ដោយអាវុធ និង នុយក្លេអ៊ែរ ដូច្នេះវានឹងបង្កើនសមត្ថភាព កងទ័ពជើងទឹករបស់ខ្លួន យ៉ាងខ្លាំង ៕
ប្រែសម្រួលៈ ណៃ តុលា